ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត​ចុះពិនិត្យ​​ការជួសជុល​ផ្លូវវាលរេញ-ស្ទឹងហាវ​ដែលបាក់ស្រុត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​លោក​ គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ​នា​​រសៀល​ថ្ងៃ​ទី​៣​ សីហា​ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ទី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តព្រះសីហនុ ៖ ​លោក​ គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ​នា​​រសៀល​ថ្ងៃ​ទី​៣​ សីហា​ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ទី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ការ​ជួស​ជុល​​ឡើង​វិញ ​នូវ​​កំណាត់​ផ្លូវ​សម្តេច​ស​ង្ឈ (​ថ្មដា​) វាល​រេញ​-​ស្ទឹង​ហាវ ត្រង់​ចំណុច​ជាប់​ស្ពាន​ទី​៥ ជាប់​ស្ពាន​ទី​៨ និង​ស្ពាន​ទី​១៥​ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ដែល​បាន​បាក់​ស្រុត​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ ​ខណៈ​​បច្ចុប្បន្ន​បាន​ដាក់​ថ្ម និង​ចាក់​ដី​ជួសជុល​ជា​បណ្តោះអាសន្ន​ខ្លះ​វិញ ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ មុន​នឹង​ធ្វើការ​ជួសជុល​ជា​ផ្លូវការ ដោយ​ក្រុមហ៊ុន​ទទួល​ធ្វើការ​ជួសជុល​ផ្លូវ​នេះ ។ គួររំលឹក​ថា ផ្លូវ​វេ​ល​រេញ​-​ស្ទឹង​ហាវ​បាន​ជួសជុល​បណ្តោះអាសន្ន ក្រោយ​បាក់​ស្រុត

នា​ឱកាស​ចុះពិនិត្យ​ផ្លូវ​បាក់ស្រុតខាងលើនេះ​ដែរ ​លោក​អភិបាលខេត្ត​ គួ​ច ចំរើន បាន​ជំរុញ​​ដល់​​ក្រុមហ៊ុន​ជួស​ជុល​ធ្វើ​​អោយ​បាន​ឆាប់​រហ័ស និង​​មានគុណ​ភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ