ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ជា​សះស្បើយ​ស្ត្រី​ខ្មែរ​០១​នាក់ ខណៈ​កំពុង​ព្យាបាល​មាន​៤៣​នាក់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ថ្ងៃនេះ​បាន​ព្យាបាល​ជា​សះ​ស្បេី​យ ០១​នាក់ ដែល​ជា​ស្ត្រីជន​ជាតិខ្មែរ មាន​អាយុ ៣៨​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ថ្ងៃនេះ​បាន​ព្យាបាល​ជា​សះ​ស្បេី​យ ០១​នាក់ ដែល​ជា​ស្ត្រីជន​ជាតិខ្មែរ មាន​អាយុ ៣៨​ឆ្នាំ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តាម​ជើង​យន្តហោះ​ហើរ​មក​កម្ពុជា ។

ក្រសួង​បាន​បញ្ជាក់​ថា ស្រ្តីជនជាតិខ្មែរខាងលើ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ក្រោយពីធ្វើតេស្តចំនួន២លើក ឃើញថា អវិជ្ជមាន ។ អ្នក​កើត​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ទាំងអស់​២៤០​នាក់ ខណៈ​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​មាន​ចំនួន​៤៣​នាក់ ៕