ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​វិធីសាស្ត្រ​រៀន​ជិះ​ម៉ូតូ​ដំបូង​ឱ្យ​ឆាប់​ចេះ​ស្ទាត់

10 ឆ្នាំ មុន

ការ​បើកបរ​ទោចក្រយានយន្ត ឬ​ម៉ូតូ​ថ្វី​ដ្បិតតែ​មាន​ភាព​ងាយស្រួល​សម្រាប់​មនុស្ស​មួយ​ចំនួន​ក៏​ពិតមែនតែ​ចំពោះ​អ្នក​ថ្មី​ថ្មើ​ង​ទើបនឹង​សាកល្បង​កាន់ចង្កូត​ពិតជា​កិច្ចការ​លំបាក ។

ការ​បើកបរ​ទោចក្រយានយន្ត ឬ​ម៉ូតូ​ថ្វី​ដ្បិតតែ​មាន​ភាព​ងាយស្រួល​សម្រាប់​មនុស្ស​មួយ​ចំនួន​ក៏​ពិតមែនតែ​ចំពោះ​អ្នក​ថ្មី​ថ្មើ​ង​ទើបនឹង​សាកល្បង​កាន់ចង្កូត​ពិតជា​កិច្ចការ​លំបាក ។

ខាងក្រោម​នេះ​គឺជា​វិធី​រៀន​ជិះ​ម៉ូតូ​ឱ្យ​ឆាប់​ចេះ​និង​ស្ទាត់ជំនាញ ៖

១-​ឡើង​អង្គុយ​លើ​ម៉ូតូ​ឱ្យ​ស្រួលបួល​ហើយ​ត្រូវ​ដឹង​ពី​ទីតាំង​និង​ឧបករណ៍​ផ្សេង​ៗ​ស្ថិត​នៅ​ឱ្យ​បាន​ច្បាស់​ដូច​ជា ទីតាំង​អំ​ប្រា​យ៉ា ហ្វ្រាំង ហ្គា​រ៍ស៊ី​ផ្លេ ។ ល ។

២-​រៀន​ពី​របៀប​ដេរ​បញ្ឆេះ​ម៉ូតូ​ទាំង​លេខ​អូ​តូ​(​ស្វ័យប្រវត្តិ​) ប្រើ​ចង្កឹះ​លេខ និង​អំ​ប្រា​យ៉ា​។ ចំណុច​នេះ​គួរ​លោក​អ្នក ក្រឡេក​មើល​ថា​តើ​កន្លែង​ចាក់សោ​ម៉ូតូ នៅ​ត្រង់​ណា ហើយ​គេ​កាច់​បើក​វា​យ៉ាងម៉េច​ដើម្បី​បញ្ឆេះ​ម៉ា​សី​ុ​ន ឬ​ក៏​គេ​ធាក់​បញ្ឆេះ​និង​អនុវត្ត​របៀប​ណា ?

៣-​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នកមាន​គំនិត​មួយ​តើ​គួរ​បើក​វា​យ៉ាង​ម៉េ​ច ក្នុង​នោះ​គឺ​តើ​កម្រិត​ហ្គា​រ៍​ប៉ុនណា​ដែល​អ្នក​ប្រើ ហើយ​អំ​ប្រា​យ៉ា​គួរ​ប្រើ​វា​យ៉ាង​ម៉េ​ច​ដែរ​ប្រសិនបើជា​ម៉ូតូ​ប្រើ​ប្រព័ន្ធ​អំ​ប្រា​យ៉ា ។ បើ​អ្នក​ពុំ​ធ្លាប់​បើក​ម៉ូតូ​ពី​មុន​មក​ទេ​នោះ អ្នក​ច្បាស់​ជា​ភាន់ច្រឡំ​អំ​ប្រា​យ៉ា និង​ហ្វ្រាំង​ដៃ​ជា​មិន​ខាន ហើយ​វា​នឹង​អាច​នាំ​ឱ្យ​បាត់បង់​ម្ចាស់​ការ​ក៏​ថា​បាន ។

៤-​បន្ថែម​លើ​នេះ​ក៏​អ្នក​ចាំ​​បាច់​ត្រូវ​ដឹង​ថា​លេខនី​មួយ​ៗ របស់​ម៉ូតូ​ខ្លួន​ខុស​គ្នា ឬ​ដំណើរការ​យ៉ាងម៉េច​ហើយ​គួរ​ធ្វើ​បែប​ណា និង​ពេល​ណា​ទើប​អាច​បញ្ចូល​លេខ​បាន ។

៥-​កុំ​តក់ក្រហល់​ក្នុង​ការ​រៀន​បើក​វា​ឱ្យ​សោះ​គឺ​ធ្វើ​តាម​សម្រួល​ក៏​គង់​នឹង​សម្រេច​បំណង​ដូច​គ្នា​នោះ​ទេ ។

៦- ត្រូវ​តែ​ចេះ​អត់ធ្មត់​ដាក់ចិត្ត​ដិតអារម្មណ៍​ក្នុង​ការ​ឈ្វេងយល់​ពី​វា ។ កុំ​បោះបង់់​ចោលការ​សិក្សា ឬ​រៀន​បើក​នៅ​ពាក់កណ្ដាល​ទី​ឱ្យ​សោះ​ប្រសិនបើជា​អ្នក​មិន​អាច​ធ្វើ​បាន​ពេល​សាកល្បង​ជា​ជំហាន​ដំបូង​នោះ ។

៧-​ឧស្សាហ៍​អនុវត្ត​រហូត​ទាល់តែ​អ្នក​ថ្នឹក​ជាមួយនឹង​ការ​ឈប់​ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ អនុវត្ត​ការ​គ្រប់គ្រង​ល្បឿន​ធៀប​ជាមួយនឹង​បរិយាកាស​ជុំវិញ ។ ត្រូវ​ចាំ​ថា​ហ្វ្រាំង​មុខ​នឹង​បញ្ឈប់​ល្បឿន​បាន​លឿន​ជាង​ហ្វ្រាំង​ក្រោយ ។

៨-​ទម្លាប់​រក្សា​ម្រាមដៃ​របស់​អ្នក​ដាក់​លើ​ដៃ​ហ្វ្រាំង​នៅ​ពេល​ពុំ​មានការ​បង្កើន​ល្បឿន​ព្រោះ​វា​មាន​តម្លៃ​បំផុត​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​អ្នក​ក្នុង​វិនាទី​ដែល​មិន​អាច​ប៉ាន់​ប្រមាណ​បាន ។

៩-​បើក​នៅ​តំបន់​ណាមួយ​ដែល​ពុំ​សូវ​មានស្ថានភាព​ចរាចរណ៍​មមាញឹក ឬ​ខ្វាត់ខ្វែង​ចុះឡើង ៕