ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​នាវិក​៣៣​នាក់ ​នៃ​នាវា​កម្សាន្ត​មួយ​ ឆ្លង​វីរុសកូវីដ១៩

3 ឆ្នាំ មុន

ប្រទេស​ន័​រ​វែ​ស ៖ ក្រុមហ៊ុន​ន័​រ​វែ​ស HURTIGRUTEN អះអាង​ថា ក្នុង​ចំណោម​សមាជិកក្រុម​នាវិក​១៥៨​នាក់​ដែល​មាន​វត្តមាន​ក្នុង​នាវាកម្សាន្ត MS ROALD AMUNDEN ៣៣​នាក់ធ្វើតេស្ត​វិជ្ជមាន​ឆ្លង​វីរុស…

ប្រទេស​ន័​រ​វែ​ស ៖ ក្រុមហ៊ុន​ន័​រ​វែ​ស HURTIGRUTEN អះអាង​ថា ក្នុង​ចំណោម​សមាជិកក្រុម​នាវិក​១៥៨​នាក់​ដែល​មាន​វត្តមាន​ក្នុង​នាវាកម្សាន្ត MS ROALD AMUNDEN ៣៣​នាក់ធ្វើតេស្ត​វិជ្ជមាន​ឆ្លង​វីរុស COVID-19 ចំណែក១២០​នាក់​ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​នោះ​និយាយ​ថា ក្នុង​ចំណោម​សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ ដែល​បង្ខាំង​ក្នុង​នាវា យ៉ាងតិច​៣៣​នាក់​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន ។ ចំណែក​សមាជិក​ក្រុម​នាវិក​១២០​នាក់​ទៀត ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន ។ មនុស្ស​៥​នាក់​ត្រូវធ្វើ​តេស្ត​ជា​ថ្មី ។ កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ​នេះ បុ​គ្គលិ​ក​នាវា​នោះ​៤​នាក់ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ឆ្លងវីរុស​រួច​ហើយ ព្រមទាំង​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ។

ពួក​គេ​សុទ្ធតែ​ជា​ជនបរទេស ។ មក​ដល់​កំពង់​ផែ TROMSO មក​ពី​កោះ​ន័​រវែ​ស SVALBARD ក្រុម​នាវិក​នៃ​នាវា MS ROALD AMUNDEN ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័កលើ​នាវា​នោះ ក្រោយ​ពី​សមាជិក​បុគ្គលិក​៤​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ចាប់តាំងពី​ច្រើន​ថ្ងៃមក​ហើយ មក​ពី​ពួក​គេ​មាន​រោគ​សញ្ញា​នានា ។

នាវា​នោះ​ដឹក​អ្នកដំណើរ​ជិត​១៨០​នាក់​ដែលចេញដំណើរ​ពី​ថ្ងៃ​ទី​២៥ កក្កដា​មក ។ ក្នុង​ចំណោម
អ្នកដំណើរ​ពុំ​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​វីរុស​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ