ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​១៩ នៅ​វៀត​ណាម​កើន​ដល់​៥​នាក់​ហើយ​! កម្ពុជា​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

3 ឆ្នាំ មុន

វៀតណាម ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ទី ២ សីហា ឆ្នាំ​២០២០ នេះ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​តែ​ជំងឺឆ្លង​មួយ​នេះ​កើនឡើង​ដល់ ៥ នាក់​ហើយ​នៅ​វៀតណាម…

វៀតណាម ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ទី ២ សីហា ឆ្នាំ​២០២០ នេះ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​តែ​ជំងឺឆ្លង​មួយ​នេះ​កើនឡើង​ដល់ ៥ នាក់​ហើយ​នៅ​វៀតណាម ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន វៀតណាម​ញូ​វ (Viet Nam News) ថ្ងៃ​ទី ២ ខែ សីហា ឆ្នាំ ២០២០​នេះ​។

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ផង​ដែរ នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​បាន​អំពាវនាវ​និង​ក្រើនរម្លឹក​ពលរដ្ឋ​ខ្មែរ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន​និង​អនុវត្ត​វិធាន​នានា​របស់​ក្រសួងសុខាភិបាល បន្ទាប់​ពី​សម្តេច​តេ​ជោ បាន​កត់សម្គាល់ ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​មានការ​ធ្វេស​ប្រហែល និង​លែង​សូវ​ពាក់​ម៉ាស់​ការពារ​ខ្លួន​ពេល​ចេញ​ក្រៅ​។

យ៉ាងណាមិញ​ងាក​ទៅ​មើល​ស្ថានភាព​កូ​វី​ដ ១៩ នៅ​ប្រទេស​វៀតណាម​វិញ សារព័ត៌មាន វៀតណាម​ញូ​វ (Viet Nam News) បាន​ដកស្រង់​សំដី របស់​លោក​រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​វៀតណាម លោក Nguyễn Trường Sơn ដែល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ពី​ថ្ងៃ សុក្រ រហូត​ដល់​ថ្ងៃអាទិត្យ

ស​ប្តា​ហ៍​នេះ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៥ នាក់​ហើយ​។

ស្ត្រី​ចុង​ក្រោយ​ដែល​បាន​ស្លាប់ មាន​អាយុ ៨៦ ឆ្នាំ ដែល​គាត់​មាន​ជំងឺ​ខ្សោយតំរងនោម​រ៉ាំរ៉ៃ​ផង និង​បញ្ហា​បេះដូង​ផង​នោះ ត្រូវ​បាន​ព្យាបាល​តាំងពី​មន្ទីរពេទ្យ ដា​ណា​ង ដេ​ម៉េ​ធូ​ឡូ​ជី (Đà Nẵng Dermatology Hospital) រហូត​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ (Đà Nẵng Hospital)​។

តាំងពី​ថ្ងៃ​ទី ១៨ ខែ កក្កដា ស្រី្ត​ចំណាស់​រូប​នេះ បាន​ចាប់ផ្តើម​ប​ញ្ជេ​ញ​អាកា​រៈ ផ្តាស់​សាយ​និង​ក្តៅខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ពី​មួយ​ទៅ​មួយទៀត មុន​ពេល​គាត់​សន្លប់​នៅ​ថ្ងៃ​ទី ១ ខែសីហា គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កណ្តាល Hue Central Hospital​។

បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ សីហា គាត់​បាន​ឈប់​ដង្ហើម ហើយ​ត្រូវ​បាន​ប្រកាស​ថា​បាត់បង់​ជីវិត នៅ​ម៉ោង ៥ កន្លះ​ព្រឹក​។ ការ​ស្លាប់​របស់​គាត់ ដោយសារ​មាន​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​មានការ​ខ្សោយ​ខ្លាំង​នៅ​ក្នុង​សរីរាង្គ​ខាងក្នុង ដោយសារ​ការ​វាយប្រហារ​ពី​ជំងឺ​កូ​វី​ដ​១៩​។

ស្ត្រី​ចំណាស់​ម្នាក់​ទៀត​នោះ មាន​អាយុ ៨៣ ឆ្នាំ បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​សន្លាក់ ដែល​ជំងឺ​នេះ​ប្រចាំ​កាយ​របស់​គាត់​អស់​រយៈ ៦ ឆ្នាំ​ហើយ គឺ​វា​បាន​ទទួល​រង​នូវ​ការ​ប៉ះពាល់​ខ្លាំង ហើយ​ថ្មី​ៗ​នេះ​គាត់​ក៏​ត្រូវ​បាន​ធ្វើការ​វះកាត់​នៃ​ជំងឺ​ក្រពះ​ផង​ដែរ ដោយ​បាន​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរ​វេជ្ជសាស្ត្រ (Đà Nẵng Department of General Medicine suffering)​។ ហើយ​នៅ​ថ្ងៃ​ទី ៣០ ខែ កក្កដា គាត់​បាន​ចាប់ផ្តើម​ក្តៅខ្លួន​ខ្លាំង ហើយ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ SARS-COV-2 ហើយ​ភ្លាម​ៗ គាត់​ត្រូវ​បាន​ផ្ទេរ ដើម្បី​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​។

ហើយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ផង​ដែរ គាត់​មាន​សភាព​ធ្ងន់​ទៅ​ៗ រហូត​ឈប់​ដង្ហើម ហើយ​ត្រូវ​បាន​ប្រកា​សថាបាន​ស្លាប់​នៅ ម៉ោង ៥ និង ៤៥ នាទី​ព្រឹក​។

គ្រូពេទ្យ​បាន​ប្រកាស​ថា គាត់​ស្លាប់​ដោយសារ មេរោគ​ជំងឺ​កូ​វី​ដ​១៩ វាយលុក​ក្នុង​ខ្លួន​របស់​គាត់​ទៅ​លើ​ថង់​ប្រ​ម៉ាត់ ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

ដូចនេះ​សរុប​មនុស្ស​ពីរ​នាក់ ត្រូវ​បាន​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​សុក្រ និង​អ្នក​ទី​បី​បាន​ស្លាប់​នៅ​ថ្ងៃ​សៅរ៍ និង​ពីរ​នាក់​ថ្មី បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ហើយ​ការ​ស្លាប់​បាន​ឡើង​ទៅ​ដល់ ៥​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ