ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​អាជីវកម្ម​ដំបូង​តាម​អន​ឡាញ​ត្រូវ​បាន​រៀបចំ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​យុវជន​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ថ្នាក់​អាជីវកម្ម​ដំបូង​» គឺជា​វគ្គ​សិក្សា​អន​ឡាញ នេះ​គឺ​បង្កើត​ឡើង​សម្រាប់​សហគ្រិន​វ័យក្មេង ដែល​ចង់​រៀន​ស្វែង​យល់​បន្ថែម​អំពី សហគ្រិនភាព​និង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​នៅ​ប្រទេស​កម្ពុជា​។ វគ្គ​សិក្សា​នេះ​គឺ​បង្កើត​ឡើង​ដើម្បី សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​គ្រប់​ប្រភេទ មិន​ថា​តូច​ឬ​ធំ​នោះ​ទេ​ឬ​មិន​ទាន់​ចាំ​បាប់​ផ្តើម​ទេ​។…

រាជធានី​ភ្នំពេញ ៖ «​ថ្នាក់​អាជីវកម្ម​ដំបូង​» គឺជា​វគ្គ​សិក្សា​អន​ឡាញ នេះ​គឺ​បង្កើត​ឡើង​សម្រាប់​សហគ្រិន​វ័យក្មេង ដែល​ចង់​រៀន​ស្វែង​យល់​បន្ថែម​អំពី សហគ្រិនភាព​និង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​នៅ​ប្រទេស​កម្ពុជា​។ វគ្គ​សិក្សា​នេះ​គឺ​បង្កើត​ឡើង​ដើម្បី សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​គ្រប់​ប្រភេទ មិន​ថា​តូច​ឬ​ធំ​នោះ​ទេ​ឬ​មិន​ទាន់​ចាំ​បាប់​ផ្តើម​ទេ​។

នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២០​នេះ កញ្ញា គឹ​ម កុ​សុ​ម៉ា ដែល​ជា ប្រធាន​គ្រប់គ្រង​កម្មវិធី​សិក្សា​អន​ឡាញ បានឱ្យ​ដឹង​ថា «​ពួក​យើង​កំពុង​តែ​រស់នៅ​ក្នុង​សម័យ​ព័ត៌មាន​ឌី​ជី​ថ​ល ដែល​ពួក​យើង​អាច​រៀន​អ្វី​ៗ គ្រប់យ៉ាង​បាន​យ៉ាង​ងាយស្រួល​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ប៉ុន្តែ​ផល​លំបាក​មួយ គឺ​រាល់​មេរៀន​ទាំង​អស់នោះ​គឺ​ភាគច្រើន​មាន​តែ​ជា​ភាសា​អង់គ្លេស ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ពិបាក​ក្នុង​ការយ​កមក​សិក្សា​។ ដូច្នេះ​ហើយ ទើប​ពួក​យើង​ផ្តួចផ្តើម​វគ្គ​សិក្សា​នេះ​ឡើងជា​ភាសា​ខ្មែរ និង​ជា​ភាសា​អង់គ្លេស​ដែល​អាច​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​អាច​យក​ទៅ​រៀន និង​អភិវឌ្ឍ​ជំនាញ​ទន់​របស់​ពួក​គេ​»​។

កញ្ញា កុ​សុ​ម៉ា បាន​បន្ថែម​ទៀត​ថា «​វគ្គ​សិក្សា​នេះ​បាន​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៌ យុវជន​ក្មេង​ៗ ជា​ច្រើន ព្រោះ​ពេល​ដែល​ពួក​យើង​បង្ហោះ​ព​ត៌​មាន​ខ្លី​ពី វគ្គ​សិក្សា​នេះ នៅ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​យើង ភ្លាម​រយៈពេល​តែ​មួយ​យប់​ទេ ពួក​យើង​ទទួល​បាន ការ​ចុះ​ឈ្មោះ​រង​ចាំ​១៣០​នាក់ ជាង​ហើយ​មាន​៤០០​នាក់ ជាង​ទៀត​បង្ហាញ​ការ​ចាប់​អារ​ម្ម​ណ៌​រៀន​វគ្គ​នេះ នៅ​ក្នុង​ថ្ងៃ​បន្ទាប់​។​ការ​ចាប់​អារ​ម្ម​ណ៌​នេះ​សបញ្ជាក់​ថា​ពួក​យើង​កំពុង​តែ​បង្កើត​អ្វីមួយ​ដែល​មាន​តម្លៃ​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​»​។

ថ្នាក់​អាជីវកម្ម​ដំបូង​នេះ គឺ​ក្រោម​ការ​គាំទ្រ​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។
លោក Ryan Tierney ដែល​ជា​លេខា​ទី​មួយ​នៃ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា «​ស្ថានទូត​អូស្ត្រាលី​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ IMPACT HUB ក្នុង​ការ​លើកកម្ពស់​អាជីវកម្ម​ដែល មាន​ភាព​ច្នៃប្រឌិត​ក្នុង​សង្គម​របស់​សហគ្រិន​កម្ពុជា​តាម​រយៈ​កម្មវិធី​ជំនួយ​ផ្ទាល់​របស់​យើង​។​COVID-19 បាន​ជះ​ផល​ប៉ះពាល់​ស្ទើរតែ​រាល់​សកម្មភាព​អាជីវកម្ម​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​ការ​សិក្សា​និង​ការងារ​។ នៅ​ក្នុង​បរិបទ​នេះ​វេទិកា​តាម​អន​ឡាញ​ជា​ភាសា​ខ្មែរ គឺ​កាន់តែ​ជា​ដំណោះស្រាយ​ដ៏​ល្អ និង​ឪ​កាស​សម្រាប់​យុវជន​កម្ពុជា ដែល​ចង់​ចាប់ផ្តើម​និង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួក​គេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​វគ្គ​សិក្សា​នេះ​អ្នក​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​នឹង​ទទួល​បានការ​ចែករំលែក​បទ​ពិសោធ​ន៌ ពី​សហគ្រិន​ជោគជ័យ​ពីរ​រូប គឺ​លោក​រិ​ទ្ធី​កុរ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន DoyDoy​និង​កញ្ញា​វិច្ឆិកា​ដែល​ជា​សហ​ស្ថាបនិក​របស់ Dai Khmer ដែល​ពួក​គាត់​បាន​ចែករំលែក​បទ​ពិសោធ​ន៌ របស់​ពួក​គាត់​គន្លឹះ និង​មេរៀន ដែល​ពួក​គាត់​បាន​ឆ្លងកាត់​ក្នុង​ការ​បង្កើត​អាជីវកម្ម​របស់​ពួក​គាត់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ