ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា កូ​វី​ដ​អាច​ធ្វើ​ឱ្យ​បញ្ហា​ត្រចៀក

3 ឆ្នាំ មុន

អង់គ្លេស ៖ ការ​សិក្សា​តូច​មួយ​បាន​បង្ហាញ​ថា អ្នក​នៅ​រស់រាន​មានជីវិត​ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​កូ​វី​ដ​១៩ មួយ​ចំនួន បាន​ជួប​ប្រទះ​នឹង​បញ្ហា​នៃ​ការ​ស្តាប់ ដែល​មាន​រយៈពេល​យូរ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​។ អ្នកជំនាញ​ខាង​សោត​ទស្សន៍ (​ផ្នែក​ត្រចៀក​)…

អង់គ្លេស ៖ ការ​សិក្សា​តូច​មួយ​បាន​បង្ហាញ​ថា អ្នក​នៅ​រស់រាន​មានជីវិត​ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​កូ​វី​ដ​១៩ មួយ​ចំនួន បាន​ជួប​ប្រទះ​នឹង​បញ្ហា​នៃ​ការ​ស្តាប់ ដែល​មាន​រយៈពេល​យូរ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​។

អ្នកជំនាញ​ខាង​សោត​ទស្សន៍ (​ផ្នែក​ត្រចៀក​) នៅ​សាកលវិទ្យាល័យ Manchester បាន​ធ្វើការ​សាកសួរ​មនុស្ស​ពេញវ័យ​ចំនួន ១២១​នាក់ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ឈឺ​កូ​វី​ដ​១៩ រយៈពេល​៨​ស​ប្តា​ហ៍ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បានឱ្យ​ចេញពី​ពេទ្យ​។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​បញ្ហា​នៃ​ការ​ស្តាប់​របស់​ពួក​គេ មនុស្ស​ចំនួន ១៦​នាក់ បាន​រាយការណ៍​ថា ការ​ស្តាប់​របស់​ពួក​គេ​មាន​បញ្ហា​។ មនុស្ស​ប្រាំបី​នាក់ ក្នុង​នោះ​បាន​រាយការណ៍​អំពី​ការ​ធ្លាក់​ចុះ​សមត្ថភាព​នៃ​ការ​ស្តាប់ និង​ប្រាំបី​នាក់​ទៀត​មាន​បញ្ហា​ហ៊ឹង​ត្រចៀក​ជាប់​។

លោក Kevin Munro សាស្ត្រាចារ្យ​ផ្នែក​សោត​ទស្សន៍ និង​ប្រធាន​ផ្នែក​សុខភាព​ការ​ស្តាប់​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ​ម៉ិច​ស៊ិ​ច បាន​និយាយ​ថា អ្នក​វិទ្យាសាស្ត្រ​បានដឹង​រួច​ហើយ​ថា វីរុស​ដទៃ​ទៀត​ដូច​ជាក​ញ្ជ្រិ​ល ស្រឡទែន និង​រលាក​ស្រោមខួរ​ក្បាល អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ការ​ស្តាប់ ហើយ​ថា មេរោគ​ឆ្លង​អាច​បំផ្លាញ​សរសៃប្រសាទ​ដែល​ផ្ទុក​ព័ត៌មាន​ទៅ និង​មក​ពី​ខួរក្បាល​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​តាម​ទ្រឹស្តី​វា​អាច​ធ្វើ​ទៅ​បាន​ដែរ​។ ជំងឺ​កូ​វី​ដ​១៩ អាច​បង្ក​បញ្ហា​ជាមួយ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​សោត​ទស្សន៍ រួម​មាន​ត្រចៀក​កណ្តាល ឬ​ក៏​នៅ​ផ្នែក​ត្រចៀក​ក្នុង​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ