ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​នៃ​ការ​គោរព

3 ឆ្នាំ មុន

ធម៌​គឺ​ពរ​៤​ប្រការ អាយុ​១ ពណ៌​ស្រស់​ស្អាត​១ សេចក្តីសុខ​ចម្រើន​១ និង​កម្លាំង​ខ្លាំងក្លា​១ រ​មែ​ង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ឬ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម​គឺ​ចាស់ព្រឹទ្ធាចារ្យ ។ បុណ្យ​ដែល​សម្រេច​ពី​ការ​គោរព​ឱនលំទោន​ដល់​អ្នក​ដែល​គួរ​គោរព​មាន​ដូច​ជា គោរព​ទៅ​តាម​គុណធម៌​បាន​ដល់​ព្រះសង្ឃ…

ធម៌​គឺ​ពរ​៤​ប្រការ អាយុ​១ ពណ៌​ស្រស់​ស្អាត​១ សេចក្តីសុខ​ចម្រើន​១ និង​កម្លាំង​ខ្លាំងក្លា​១ រ​មែ​ង​កើត​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​អ្នក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ឬ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម​គឺ​ចាស់ព្រឹទ្ធាចារ្យ ។

បុណ្យ​ដែល​សម្រេច​ពី​ការ​គោរព​ឱនលំទោន​ដល់​អ្នក​ដែល​គួរ​គោរព​មាន​ដូច​ជា គោរព​ទៅ​តាម​គុណធម៌​បាន​ដល់​ព្រះសង្ឃ ឪពុក​ម្តាយ និង​អ្នកមាន​សីល​បរិបូណ៌​ដោយ​គុណធម៌​ជាដើម​។ គោរព​ទៅ​តាម​វ័យ មាន​ចាស់ព្រឹទ្ធាចារ្យ ចាស់ទុំ​ទាំងឡាយ​ដែល​មាន​អាយុ​ច្រើន​ជាង​យើង​ជាដើម ។

ផល​នៃ​ការ​គោរព​នេះ​នឹង​ធ្វើ​ឲ្យ​យើង​បាន​នូវ​សេចក្តីសុខ ហើយ​អ្នកផង​ទាំងឡាយ​គោរព​ស្រឡាញ់​រាប់អាន និង​បានជា​ទ្រព្យ​គាប់ប្រសើរ​ទៅ​ក្នុង​អនាគតជាតិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ