ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេអាប៉ោង​បើក​កន្លែង​ទទួល​បញ្ចាំ​ម៉ូតូ​អត់​ច្បាប់មានអី​ត្រូវ​នគរបាល​ចុះ​ទៅដល់តែម្តង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ចម្រុះ​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិការ​ណ៌​បង្ក្រាប​ទីតាំង​កន្លែង​ទទួល​បញ្ចាំ​ម៉ូតូ​អត់ច្បាប់​របស់​មេអាប៉ោង​នៅ​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន និង​រឹបអូស​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។…

ខេត្តកណ្តាល ៖ កម្លាំង​ចម្រុះ​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិការ​ណ៌​បង្ក្រាប​ទីតាំង​កន្លែង​ទទួល​បញ្ចាំ​ម៉ូតូ​អត់ច្បាប់​របស់​មេអាប៉ោង​នៅ​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន និង​រឹបអូស​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

ម្ចាស់​ទីតាំង​មានឈ្មោះ គឹ​ម ឡេ​ង​សល់ ភេទ​ប្រុស មុខរបរ​ទទួល​បញ្ចាំ​ម៉ូតូ និង​ប្រពន្ធ​ឈ្មោះ វ៉ា ថា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ឈ្មោះ វ៉ា ថា​រី បាន​ប្រាប់​ឲ្យ​ដឹង​ថា ​៖ គ្រួសារ​របស់​គាត់​បាន​រកស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​ជាង​មួយ​ឆ្នាំ​មក​ហើយ មិន​ដែល​មានច្បាប់​អនុញ្ញាត​ពី​ខាង​ស្ថាប័ន​ណា​ទេ ព្រោះ​ខ្លួន​មិន​ចេះ​ច្បាប់​។

ដោយឡែក​ប្រភព​ពី​សមត្ថកិច្ច​វិញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖​ម៉ូតូ​មួយ​ចំនួន​ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នោះ ​គឺជា​ម៉ូតូ​ដែល​ជន​ទុ​ច្ច​រិត​កាច់ក​ និង​លួច​គេ​យក​មក​បញ្ចាំ ព្រោះថា គ្រាប់​សោរ​ម៉ូតូ​មាន​សភាព​បែក​ខ្ទេច​ និង​មាន​សភាព​មិន​ប្រក្រតី​ច្រើន​។

ពលរដ្ឋ​បាន​លួច​បង្ហើប​ថា ឈ្មោះ គឹ​ម ឡេ​ង​សល់ គឺជា​មេអាប៉ោង​ធំ​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌​ទៀត​ផង និង​បាន​លួច​បើក​ទទួល​បញ្ចាំ​ម៉ូតូ​យូរយារ​ណាស់​មក​ហើយ មិន​មាន​អាជ្ញាធរ​ឃុំ​ស្រុក​ណា​ចុះ​បង្ក្រាប​នោះ​ទេ​។ បច្ចុប្បន្ន​ម្ចាស់​ទីតាំង និង​ម៉ូតូ​ទាំង​២៤​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ