ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ ! ថៃ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ១​ខែ​បន្ត​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ជូនដំណឹង​មក​ថា រាជរដ្ឋាភិបាល​ថៃ​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយ​:​ពេល​១​ខែ​ទៀត ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចេញ នា​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ។…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ជូនដំណឹង​មក​ថា រាជរដ្ឋាភិបាល​ថៃ​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយ​:​ពេល​១​ខែ​ទៀត ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចេញ នា​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ។

សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា ៖ «​រាជរដ្ឋាភិបាល​ថៃ បាន​ប្រកាស​បន្ត​ដាក់​ប្រទេស ក្នុង​គ្រាអាសន្ន​១​ខែ​ទៀត ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​បន្ត​ទប់ស្កាត់ និង​ការពារ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​ការពារ​ការ​ឆ្លង​ជំងឺ​នេះ ក្នុង​រលក​ទី​២ ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង ដល់​សេដ្ឋកិច្ច និង​សង្គម​របស់​ថៃ​» ។

ស្ថានទូត​ក៏​បាន​សំណូមពរ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​ទាំងអស់​បន្ត​ចូលរួម​សហការ និង​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​រក្សា​សុខភាព​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ៕