បុរស​វៀត​ណា​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​កូ​វី​ដ​១៩


ក្រសួងសុខាភិបាលវៀតណាម កាលពី​យប់​ថ្ងៃ​សុក្របាននិយាយ​ថា​ មាន​បុរស​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​។

សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ​បុរស​ម្នាក់​នោះ​មាន​អាយុ​៦១​ឆ្នាំ​ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ដូច​ជា​៖ ជំងឺ​ខ្សោយ តម្រងនោម​រ៉ាំរ៉ៃ​ដំណាក់កាល​ចុង​ក្រោយ​, លើស​ឈាម​, ទឹកនោមផ្អែម​, ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ ។

បុរស​នោះ​គឺជា​ជនជាតិ​វៀតណាម​ទី​ពីរ​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ បន្ទាប់​ពី​មានការ​ផ្ទះ​រាលដាល​រលក​ទី​ពីរ​នៃ​កូ​វី​ដ​១៩​នៅ​ប្រទេស​វៀតណាម​។

បុរស​នោះ​ ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្នាក់​នៅ​មន្ទីរពេទ្យ​វៀតណាម​យូរ​មក​ហើយ មុន​ពេល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​កូ​វី​ដ​១៩​។ វៀតណាម​កំពុង​តែ​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​កូ​វី​ដ​១៩ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​វិញ​ការ​រាលដាល​ជា​សហគមន៍​ចេញពី​ខេត្ត​ដា​ណា​ង​កាលពី​ពេល​ថ្មី​ៗ​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ