ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញរឿងរ៉ាវ​ដែល​បាន​​រក​ឃើញ​សព​ម្នាក់​ទៀត​​ក្នុង​ព្រៃ​ចម្ការ​ចេក

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្មករ​ចម្ការ​ចេក​ក្រុមហ៊ុន​ហ័​ង​អា​ញ​ម៉ាង​យ៉ាង បាន​រាយការណ៍​មក​ថា ពួកគេ​បាន​រក​ឃើញ​សព​ម្នាក់​ទៀត​ហើយ​នៅ​ថ្ងៃ​ទី២៦ ខែកក្កដា បន្ទាប់​ពី​មាន​ករណី​សង្ស័យ​ជា​អំពើ​ឃាតកម្ម​មួយ​កើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើល ដោយ​កម្មករ​បាន​ប្រទះ​ឃើញ​សព​នៅ​ក្នុង​ព្រៃ​ចម្ការ​ចេក​ក្រុមហ៊ុន កាលពី​រសៀល​ថ្ងៃ​ទី​២៣…

ខេត្តរតនគិរី ៖ កម្មករ​ចម្ការ​ចេក​ក្រុមហ៊ុន​ហ័​ង​អា​ញ​ម៉ាង​យ៉ាង បាន​រាយការណ៍​មក​ថា ពួកគេ​បាន​រក​ឃើញ​សព​ម្នាក់​ទៀត​ហើយ​នៅ​ថ្ងៃ​ទី២៦ ខែកក្កដា បន្ទាប់​ពី​មាន​ករណី​សង្ស័យ​ជា​អំពើ​ឃាតកម្ម​មួយ​កើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើល ដោយ​កម្មករ​បាន​ប្រទះ​ឃើញ​សព​នៅ​ក្នុង​ព្រៃ​ចម្ការ​ចេក​ក្រុមហ៊ុន កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​កន្លង​មក ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ។

សព​ម្នាក់​ទៀត​ដែល​បាន​ប្រទះ​ឃើញ​៣​ថ្ងៃក្រោយមក​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​នេះ គឺ​កាលពីវេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ហើយ​នគរបាល​ស្រុក​កូន​មុំ និង​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​ទើប​ដឹង​ថា សពកម្មករ​ដែល​ប្រទះ​ឃើញ​ថ្ងៃនេះ​គឺ​ឈ្មោះ បាក់ ណា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា​ជាមួយ​គ្នា ក្នុង​ហេតុការណ៍​តែ​មួយ​ដែល​ពួក​គេ​បាន​ទៅ​ឆ្លុះ​កង្កែប ហើយ​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ធ្វើ​សកម្មភាព ។

សព​ម្នាក់​ទៀត​ឈ្មោះ បាក់ ណា​ន នេះ​ត្រូវ​បាន​កម្មករ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ស្បូវ​ខាង​លិច​ផ្លូវ​ចម្ការ​ចេក ចម្ងាយ​ពី​កន្លែង​ប្រទះ​សព​ឈ្មោះ គឹ​ម សា​រឿ​ន ប្រហែល​៣០០​ម៉ែត្រ ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​ឫស្សី​ព្រេច និង​ស្បូវ​ក្រាស់​ៗ ។ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កោ​សល្យ​វិច័យ​រួច សមត្ថកិច្ច​និយាយ​ថា គេ​ឃើញ​សព​ដេក​ផ្ងារ ជើង​ទាំង​ពីរ​បញ្ឈរជង្គង់ ដៃ​ទាំង​ពីរ​បត់​រាង​ជា​អក្ស​រអិល​(L) ។ បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​របស់​សព គឺ​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតករ​សម្លាប់​នៅ​កន្លែង​ផ្សេង​ហើយ​អូស​យក​សព​មក​ទម្លាក់​ចោល​នៅ​ក្នុង​ព្រៃ​ស្បូវ​នេះ​តែ​ម្ដង ។

សព​មាន​សភាព​ហើម​រលួយ ដង្កូវ​ចោះ​មុខ​ពិបាក​សម្គាល់​ស្លាកស្នាម នៅ​ត្រង់​បំពង់ក​មាន​ស្នាម​ចាក់​មួយ​កន្លែង នៅ​ជុំវិញ​រង្វង់​ក​មាន​ស្នាម​អារ​រយះ​សាច់​ដាច់​បំពង់ខ្យល់ នៅ​ត្រង់​ប្រអប់​ដៃស្ដាំ​មាន​ស្នាម​របួស​រយះ​សាច់​មួយ​កន្លែង ។ ផ្នែក​ខាងក្រោយ​នៅ​ត្រង់​ចុង​ស្លាបប្រចៀវ​ឆ្វេង​មាន​ស្នាម​ចាក់​មួយ​កន្លែង នៅ​ត្រង់​កំភួនជើង​ផ្នែក​ខាងក្រោយ​មាន​ស្នាម​របួស​រយះ​សាច់​ទំហំ​៥​សង្ទីម៉ែត្រ​មួយ​កន្លែង​ទៀត ។

ក្រុម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា រហូត​មកដល់​បច្ចុប្បន្ន​ពុំ​ទាន់​រក​ឃើញ​អត្តសញ្ញាណ​ឃាតករ​នៅឡើយ​ទេ ។ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួចរាល់ នគរបាល​ស្រុក​ក៏​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​នគរ​បាល​​ស្រុក​កូន​មុំ កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ចាប់​ឃាត់ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ