ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​យក្ស​ឡោម​ជាប់​ចំណាត់ថ្នាក់​ជា​បឹង​ស្រស់​ស្អាត​ជាងគេ​ក្នុង​ចំណោម​បឹង​ទាំង​15​ក្នុង​ពិភពលោក

9 ឆ្នាំ មុន

កោះសន្តិភាព​មាន​មោទនភាព​ចំពោះ «​បឹង​យក្ស​ឡោម​» ក្នុងស្រុក​បាន​លុង ខេត្តរតនគិរី ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ជា​បឹង​ដ៏​ស្រស់​ស្អាត​ជាងគេ​ក្នុង​ចំណោម​បឹង​ទាំង​១៥​ក្នុង​ពិភពលោក

កោះសន្តិភាព​មាន​មោទនភាព​ចំពោះ «​បឹង​យក្ស​ឡោម​» ក្នុងស្រុក​បាន​លុង ខេត្តរតនគិរី ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ជា​បឹង​ដ៏​ស្រស់​ស្អាត​ជាងគេ​ក្នុង​ចំណោម​បឹង​ទាំង​១៥​ក្នុង​ពិភពលោក តាម​ការ​វាយតម្លៃ​ពី​គេហទំព័រ Earthporm​។ បឹង​យក្ស​ឡោម​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ដែល​បាន​កើតឡើង​ដោយសារ​ប​ន្ទុះ​ភ្នំភ្លើង​តាំងពី​រាប់រយ​ឆ្នាំ​មុន​មក​ម្ល៉េះ ។ បឹង​យក្ស​ឡោម មើលទៅ​ដាច់​កន្ទុយ​ភែ្ន​ក មានព្រៃ​ព្រឹក្សា​ដុះ​អម​ជុំវិញ​ដែល​ជា​ម្លប់​សម្រាប់​កម្សាន្ត រីឯ​ផៃ្ទ​ទឹក​មាន​ព​ណ៌‌​ខៀវស្រងាត់ ទឹក​ត្រជាក់​ថ្លា​ឆ្វង់​ស្ទើរតែ​អាច​ឆ្លុះ​មុខ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ចង់​ឃ្លាត​ឡើយ ។

រមណីយដ្ឋាន​បឹង​យក្ស​ឡោម​មាន​ចម្ងាយ​ប្រមាណ​៩​គីឡូម៉ែត្រ​ពី​ទីក្រុង​បាន​លុង ដែល​ជា​បេះដូង​នៃ​ខេត្តរតនគិរី ។ បឹង​នេះ​មាន​បរិ​មាត្រ ២៦១២​ម៉ែត្រ អង្កត់ផ្ចិត​៨០០​ម៉ែត្រ និង​ជម្រៅ​៥០​ម៉ែត្រ ។

ខាងក្រោម​នេះ​គឺជា​ចំណាត់ថ្នាក់​បឹង​ស្រស់​ស្អាត​ជាងគេ​ទាំង​១៥​ក្នុង​ពិភពលោក ៖
១-​បឹង Mount Mazama
បឹង Mount Mazama ស្ថិត​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន​សហរដ្ឋអាមេរិក គឺជា​បឹង​ជ្រៅ​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក មាន​ជម្រៅ​ប្រមាណ​ជា ៥៩៤​ម៉ែត្រ ។
២-​បឹង Albertine Rift
បឹង Albertine Rift ស្ថិត​នៅ​ប្រទេស​អាហ្វ្រិក ។
៣-​បឹង Mount Pinabuto
បឹង Mount Pinabuto ស្ថិត​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​ជម្រៅ​៦០០​ម៉ែត្រ ។
៤-​បឹង Quilotoa
បឹង Quilotoa ស្ថិត​នៅ​ប្រទេស​អេក្វាទ័រ​ជម្រៅ​២៤៩​ម៉ែត្រ ។
៥-​បឹង Kelimutu
បឹង Kelimutu ស្ថិត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។
៦-​បឹង Heaven
បឹង Heaven នៅ​កូរ៉េ​ខាងជើង​មាន​ជម្រៅ​៣៨៤ ម៉ែត្រ ។
៧-​បឹង Licancabur
បឹង Licancabur ស្ថិត​នៅ​ប្រទេស​ស៊ី​លី មាន​ជម្រៅ​១​ពាន់​ម៉ែត្រ ។
៨-​បឹង Main Crater Lake at Vulcan Point
បឹង Main Crater Lake at Vulcan Point ស្ថិត​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។
៩-​បឹង Mount Katmai
បឹង Mount Katmai ស្ថិត​ក្នុង​រដ្ឋ​អា​ឡា​ស្កា​សហរដ្ឋអាមេរិក ។
១០-​បឹង Viti Geothermal
បឹង Viti Geothermal ស្ថិត​នៅ​ប្រទេស​អុ​ី​ស្លង់ ។
១១-​បឹង Kerid
បឹង Kerid ស្ថិត​នៅ​ប្រទេស​អីុស្លង់ ។
១២-​បឹង​យក្ស​ឡោម
បឹង​យក្ស​ឡោម ស្ថិត​ក្នុង​ខេត្តរតនគិរី​ប្រទេស​កម្ពុជា មាន​ជម្រៅ​៥០​ម៉ែត្រ ។
១៣-​បឹង Deriba
បឹង Deriba ស្ថិត​ក្នុង​ប្រទេស​ស៊ូ​ដង់ ។
១៤-​បឹង Mount Ruapehu
បឹង Mount Ruapehu ស្ថិត​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។
១៥-​បឹង Okama
បឹង Okama ស្ថិត​ក្នុង​ប្រទេស​ជប៉ុន ៕