ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ វៀតណាម​ចាប់ផ្តើម​មាន​អ្នក​ស្លា.ប់ កម្ពុជា​បញ្ជា​ខេត្ត​តាម​ព្រំដែន​ឲ្យ​ប្រយ័ត្ន

3 ឆ្នាំ មុន

វៀតណាម ៖ ប្រទេស​វៀតណាម​នៅ​ថ្ងៃនេះ​បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​បុរស​អាយុ​៧០​ឆ្នាំ​ម្នាក់ ដោយសារ​កូ​វី​ដ​-១៩ ខណៈ​ដែល​រលក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩ កំពុង​តែ​គំរាមកំហែង​ប្រទេស​ដែល​មាន​ប្រជាជន​៩៧​លាន​នាក់​នេះ​។ ការ​ស្លាប់​ដំបូង​គេ​នេះ និង​ការ​រក​ឃើញ​ករណី​កូ​វី​ដ​-១៩​ថ្មី​ៗ​នេះ​បាន​បញ្ចប់​កេរ្តិ៍ឈ្មោះ​របស់​វៀតណាម ជា​ប្រទេស​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​។ រលក​ទី​ពីរ​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩…

វៀតណាម ៖ ប្រទេស​វៀតណាម​នៅ​ថ្ងៃនេះ​បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​បុរស​អាយុ​៧០​ឆ្នាំ​ម្នាក់ ដោយសារ​កូ​វី​ដ​-១៩ ខណៈ​ដែល​រលក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩ កំពុង​តែ​គំរាមកំហែង​ប្រទេស​ដែល​មាន​ប្រជាជន​៩៧​លាន​នាក់​នេះ​។ ការ​ស្លាប់​ដំបូង​គេ​នេះ និង​ការ​រក​ឃើញ​ករណី​កូ​វី​ដ​-១៩​ថ្មី​ៗ​នេះ​បាន​បញ្ចប់​កេរ្តិ៍ឈ្មោះ​របស់​វៀតណាម ជា​ប្រទេស​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​។ រលក​ទី​ពីរ​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​វៀតណាម​ចាប់ផ្តើម​ចេញពី​ខេត្ត​ដា​ណា​ង​ហើយ​រាលដាល​ដល់​ហាណូយ ហូ​ជី​មិ​ញ និង​ខេត្ត​ដាក់​ឡាក់​។

ស្ថានភាព​ជំរុញ​ឲ្យ​នាយ​រក​ដ្ឋ​មន្ត្រី​វៀតណាម​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​រា​ដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​វៀតណាម ហើយ​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​ខ្លាំងក្លា និង​បន្ទាន់​។ នៅ​ក្នុង​រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ វៀតណាម​បាន​រាយការណ៍​ករណី​កូ​វី​ដ​-១៩​ថ្មី​ចេញពី​ខេត្ត ដា​ណា​ង​ចំនួន​៣៤​នាក់​។ រហូត​មក​ដល់​ពេល​នេះ វៀតណាម​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ចំនួន​៥០៩​ករណី គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។

ខណៈ​វៀតណាម​កំពុង​គំរាមកំហែង​ដោយ​រលក​ទី​ពីរ​នៃ​ការ​រាលដាល​កូ​វី​ដ​-១៩ ប្រទេស​កម្ពុជា​បាន​ចេញ​បញ្ជា​ឲ្យ​ខេត្ត​តាម​ព្រំដែន​វៀតណាម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តីណែនាំ​ដល់​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌល​គី​រី និង​រតនគីរី ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​៕ ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ