រាជធានីភ្នំពេញ ៖ ធ្លាប់តែចុះផ្សាយបន្តបន្ទាប់លើទំព័រកាសែតកោះសន្តិភាព ករណីចោរឆក់ ដែលធ្វើសកម្មភាពឆក់កាបូបលុយ ឆក់ទូរសព្ទ័ដៃ ឆក់យកខ្សែក ឫវត្ថុមានតម្លែផ្សេងៗ ស្រាប់មានម្សិលមិញនេះ ហួសចិត្ត! លោកចោរឆក់យកត្រីប្រឡាក់ ៦កន្ទុយ ដែលគ្រួសារមួយ បានដាក់ហាលក្នុងចង្អេរ នៅក្បែរផ្ទះ ។
ហេតុការណ៍ឆក់យកត្រីប្រឡាក់នេះ បានកើតឡើងកាលពីម៉ោង១១និង៥៧នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ។ ចំពោះទីកន្លែង នៅមិនទាន់ដឹងច្បាប់នៅឡើយទេ ។
តាមរយៈវីដេអូឃ្លីប ថតពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មានបុរសម្នាក់ បានជិះម៉ូតូម៉ាក គុបជ្រុង១គ្រឿង ស្លាក់លេខម៉ូតូ មើលមិនច្បាប់ ដោយធ្វើសកម្មភាពឆក់យកចង្អេរ មានត្រីប្រឡាក់ បានសម្រេច ហើយជិះម៉ូតូចេញទៅបាត់ ។
រឿងចោរឆក់ត្រីប្រឡាក់ ពិតជាហួសចិត្តហើយ តែអ្វី កាន់តែភ្ញាក់ផ្អើលទៀតនោះ ម្ចាស់ត្រី បានសុំទោសលោកចោរជាមុនថែមទៀត ។ បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sotheany ទំនងជាជនរងគ្រោះបានបង្ហោះវីដេអូ និងសារថា «សុំទោសលោកចោរ បើយកទៅញ៉ាំ សាបរឺប្រៃ តែបើមាត់ខ្ញុំល្មមឆ្ងាញ់» ៕
https://www.facebook.com/sum.sotheany/videos/pcb.2934786233450181/2934781413450663/?type=3&theater
https://www.facebook.com/sum.sotheany/videos/pcb.2934786233450181/2934793990116072/?type=3&theater


ចែករំលែកព័តមាននេះ