ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌ ៖ របាយការណ៍​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៣​ផ្សាយ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​គ្រប់​ជ្រុងជ្រោយ និង​មិន​អាច​យក​ជា​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បាន​ច្រានចោល ចំពោះ​ការ​ចេញផ្សាយ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ី​ុ​វិល​ចំនួន​៣​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ថា មាន​ភាព​មិន​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បាន​ច្រានចោល ចំពោះ​ការ​ចេញផ្សាយ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ី​ុ​វិល​ចំនួន​៣​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ថា មាន​ភាព​មិន​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ ហើយ​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ ។

លោក ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​ថា បើ​ផ្អែក​លើ​ទស្សន ទាន​នៃ​សិទ្ធិ​មនុស្ស និង​វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​ដែល​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ ការ ចេញ​របាយការណ៍​របស់​អង្គការ​ទាំង​៣​នេះ មិន​មាន​លក្ខណ​គ្រប់​ជ្រុងជ្រោយ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង​ទាំងស្រុង​នោះ​ទេ ។ លោក​បន្ត​ថា របាយការណ៍​នេះ​គ្រាន់តែ​ធ្វើការ​ប្រមូល​បូក​សរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន តែ​លើ​រូបភាព​ខាងក្រៅ​តែ​ប៉ុណ្ណោះ ពោល គឺ​មិន​បាន​សិក្សា លើ​មូលហេតុ និង​មូលដ្ឋាន​លំអិត​ដែល​នាំ​ឱ្យ​កើត​មាន​ព្រឹត្តិការណ៍​នីមួយ​ៗ ទិដ្ឋភាព និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទល្មើស និង​អំពើ​ដែល​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស ដែល​នាំ​ឱ្យ​មានការ​ទទួលខុសត្រូវ​តាម ផ្លូវច្បាប់​នោះ​ទេ​។

អ្នកនាំពាក្យ​បាន​លើក​ចំអក​ទៅ​កាន់​ក្រុម​អង្គការ​ថា ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ​កាល ណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ មាន​របៀបវារៈ​ច្បាស់លាស់​ក្នុង ការ​ការពារ ដូច​ជា សកម្មជន​អតីត​បក្ស​ប្រឆាំង សកម្មជន អង្គការ​សង្គម​ស៊ី​វី​ល​ដែល​មាន​និ​ន្នា ការ​ប្រឆាំង គឺ​ពួក​គេ​តែងតែ​ធ្វើការ​សន្និដ្ឋាន និង​ចោទប្រកាន់​ថា ជា​ការ​រំលោភសិទ្ធិ​មនុស្ស ដោយ​មិន​ខ្ចី​អើពើ និង​ធ្វើការ​ពិចារណារ​ទៅ ទិដ្ឋភាព និង​នីតិវិធី​ច្បាប់ អង្គហេតុ អំពើ​ដែល​ជា​ធាតុ ផ្សំ​នាំ​ឱ្យ​កើត ជា​បទល្មើស ហើយ​ដែល​នាំ​ឱ្យ មានការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ និង​ការ​ចោទប្រកាន់​តាម​ផ្លូវ តុលាការ​នោះ​ទេ ។

លោក​បន្ត​ថា ការ​ធ្វើ​របាយការណ៍​ដោយ​ដកស្រង់​យក​តែ​ទស្សន​មួយ​ជ្រុង និង​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​មួយ​ក្រុម និង​អង្គការ​មួយ​ចំនួន​ដែល​ជា​បក្សពួក​របស់​ខ្លួន និង​មាន​និន្នាកា រ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​នោះ ដោយ​មិន​មានការ​ចូលរួម​និង​ធាតុ​ចូល​ពី​តំណាង​រដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​ដែល​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​របាយការណ៍​នេះនោះ​ការ​ស្រាវជ្រាវ និង​កា​សន្និដ្ឋាន​ក្នុង​របាយការណ៍​នេះ មិន​មាន​លក្ខណ​ជា​វិទ្យាសាស្ត្រ មិន​មាន​ភាព ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ និង​មិន​អាច​យក​ជា​ការ​បាន​។

លោក​បញ្ជាក់​ថា​៖«​របាយការណ៍​មិន​គ្រប់​ជ្រុងជ្រោយ លំអៀង និង​មាន​គោលដៅ​វាយ ប្រហារ​រ​ដ្ឋា​ភិ បាល​បែប​នេះ អាច​នឹង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ និង​អ​ស្ថេ​រ​ភាព​ក្នុង​សង្គម ព្រោះថា របាយការណ៍ នេះ​ហាក់ដូចជា​ការពារ​និង​លើកទឹកចិត្ត ដល់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើ​សកម្ម ភាព​ក្រោម​រូបភាព​ផ្សេង​ៗ ដែល​រៀបចំ ឧ​ប​ត្ថ​ម និង​គាំទ្រ​ដោយ​ចលនា​និង​អង្គការ​ចាត់ តាំង​ខុស ច្បាប់ នៅ​ខាង ក្រៅ ឱ្យ​កាន់តែ​ធ្វើ​សកម្មភាព បន្ថែម​ទៀត ដោយ​មិន​ខ្លាច​ច្បាប់ និង​សមត្ថកិច្ច បង្ករ​ភាព​ចលាចល ក្នុង​សង្គម ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ហើយ ដែល​នេះ​មិនមែន ជា​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​តាម​ផ្លូវច្បាប់​នោះ​ទេ​។

តែ​ផ្ទុយ​ទៅ​វិញ របាយការណ៍​របស់​អង្គការ​ទាំងនេះ​គួរតែ​ធ្វើការ​អប់រំ និង​ណែនាំ​ក្រុម​ដែល​បំពាន​ច្បាប់​ទាំងនោះ​ឱ្យ​គោរព​ច្បាប់​ឱ្យ​បាន​ភ្ជាប់​ខ្លួន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ មិន​បំពាន​សិទ្ធិ សេរីភាព អ្នក​ដ៏​ទៃ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សណ្តាប់​ឆ្នា​ប់​សាធារណៈ ដែល​អាច​នាំ ឱ្យ​ពួក​គេ ប្រឈម​និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ជាយថាហេតុ​ណាមួយ​»​។

លោក​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ជា​គោលការណ៍ សិទ្ធិ មនុស្ស “Human Rights” ត្រូវ​តែ​គោរព និង​ការពារ តែបើ​មនុស្ស​ប្រព្រឹត្ត​កំហុស “ Human Wrong” ត្រូវ​តែ​ប្រឈម និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បន្ទាប់​ពី​អង្ក​ការ​ចំនួន​៣​បាន​ថ្លែងការណ៍​គ្នា​ពី​របាយការណ៍​ឆ្នាំ​ទី​៤ នៃ​ការ​ឃ្លាំមើល​សេរីភាព​នៅ​មូលដ្ឋាន​កម្ពុជា កាលពី ពេល​ថ្មី​ៗ​កន្លង​មក​។ ថ្លែងការណ៍​លើក​ឡើង​ថា​ចាប់ពី​ថ្ងៃ​ទី​១​ខែមេសា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១​ខែមីនា ឆ្នាំ ២០២០​គម្រោង​ឃ្លាំង​មើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​បា​នប​ង្ហាះ​ថា​លំហ​សម្រាប់​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​នៅ​តែ​បន្ត​រង​ការ​រឹតត្បិត​។

កា​រវិ​ត្តន៍​សំខាន់​ៗ​មួយ​ចំនួន​ដែល​មាន លើក​ឡើង​ថា ៖ ក្នុង​របាយការណ៍​រួម​មាន ៖ ការ​បន្ត​បង្ក្រាប​លើ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្ទុយ​, ការ​បំបិទ នូវ​ការ​បញ្ចេញមតិ​ដែល​ធ្វើ​ឲ្យ​មាន​កើនឡើង​នូវ​ការ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួនឯង​នៅ​បេ​ល​បញ្ចេញមតិ​, ការ​អនុវត្ត​ក្រមព្រហ្មទណ្ឌ​ពោល​គឺ​បទ​រិ​ហារ​កេរ្តិ៍ បទ​រួមគំនិត​ក្បត់ បទ​ញុះញង់​ឲ្យ ប្រព្រឹត្តិ​បទ​ឧ​ក្ត្រិ​ដ្ឋ និង​បទ​ក្លែងបន្លំ​ង​ព័ត៌មាន និង​ការ​ថយ​ចុះ​ការ​យល់​ដឹង​របស់​សាធារណៈ ជន​ចំពោះ​សេរី ភាព​មួល​ដ្ឋា​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ