ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាចាត់ទុក​ការ​រំ.លោ.ភ.​ផ្លូ.វ.ភេ.ទ គឺជា​បទឧក្រិដ្ឋ និង​ជា​ការ​រំ.លោ.ភ.សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចាត់​ទុក​«​ការ​រំលោភ​ផ្លូវភេទ គឺជា​បទឧក្រិដ្ឋ និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង ។យោង​តាម​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) បាន ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​អំពើ​ជា​បន្តបន្ទាប់​របស់​យោធា​ថៃ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចាត់​ទុក​«​ការ​រំលោភ​ផ្លូវភេទ គឺជា​បទឧក្រិដ្ឋ និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង ។
យោង​តាម​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) បាន ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​អំពើ​ជា​បន្តបន្ទាប់​របស់​យោធា​ថៃ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​លក្ខណៈ​ព្រៃផ្សៃ ឃោរឃៅ និង​អមនុស្សធម៌ ព្រមទាំង​ផ្ទុយ​ទាំងស្រុង​នឹង​ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ។

ប្រភព​បាន​លើក​ឡើង​ថា អំពើ​ទាំងនោះ​បាន​ចាប់ផ្តើម​ពី​ការ​រើសអើង ការ​គំរាមកំហែង និង​ការ​បង្ក​អំពើ​ហិង្សា​ក្រោម​រូបភាព​ផ្សេង​ៗ​ចំពោះ​ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​ក្នុង​ប្រទេស​ថៃ ។ បន្ទាប់​មក មានការ​ប្រើប្រាស់​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ ដី និង​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​កម្ពុជា និង​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដែល​មាន​លក្ខណៈ​ជា​ការ ធ្វើទុក្ខបុកម្នេញ ដែល​នាំ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពលរដ្ឋ​ស៊ី​វិល​កម្ពុជា ជា​ពិសេស ទៅ​លើ​ស្ត្រី កុមារ ជន​មាន​ពិការ​ភាព និង​អ្នកជំងឺ ជាដើម ។

បន្ថែម​ពី​នេះ កងទ័ព​កម្ពុជា​ចំនួន​១៨​នាក់ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​រយៈពេល​១១២​ថ្ងៃ​ហើយ ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​។ ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ទាហាន​ថៃ​បើក​ការ​វាយប្រហារ​ដោយ​គ្មាន​មូលហេតុ​មក​លើ​ប្រជាជន​កម្ពុជា​ស្លូតត្រង់ បណ្តាល​ឱ្យ​ស្លាប់​និង​របួស ហើយ​រាប់រយ​គ្រួសារ​ទៀត ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ សម្បែង​ទាំង​យប់ ។

ហេតុការណ៍​ថ្មី​ៗ​នេះ ពលករ​ចំណាកស្រុក​ជា​ស្ត្រី​ខ្មែរ​ម្នាក់​អាយុ​១៨​ឆ្នាំ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​៧​នាក់​ចាប់រំលោភ​បូក​យ៉ាង​ព្រៃផ្សៃ នៅ​ពេល​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​មកកម្ពុជា​វិញ នា​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ គ​.​ស​.​ម​.​ក​. ថ្កោលទោស​អំពើ​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ និង​សូម​គូសបញ្ជាក់​ថា ការ​រំលោភ​ផ្លូវភេទ គឺជា​បទឧក្រិដ្ឋ និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង​។

គ​.​ស​.​ម​.​ក​. សូម​គូសបញ្ជាក់​ផង​ដែរ​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ក្រើនរម្លឹក និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា កុំឱ្យ​មាន​រើសអើង ឬ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ថៃ អ្នកជំនួញ​ថៃ ក៏​ដូច​ជា​ជន​ជាប់​ទោស​ដែល​ជា​ជនជាតិ​ថៃ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គ​.​ស​.​ម​.​ក​. ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ព្រមទាំង​ផ្តល់​យុត្តិធម៌ និង​សំណង​ផ្សេង​ៗ​ដល់​ជន​រង​គ្រោះ​។ បន្ថែម​លើ​នេះ សូម​សហគមន៍​អន្តរជាតិ​មេត្តា​ជួយ​ជំរុញ​ដល់​ភាគី​ថៃ​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ករណី​ទាំងនេះ និង​ធានា​ថា ភាគី​ថៃ គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ធរមាន ។

ប្រសិនបើ​ប្រទេស​ថៃ​មិន​ដោះស្រាយ ករណី​ទាំងនេះ​ឱ្យទាន់​ពេលវេលា និង​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នោះ​ទេ ឆ្លុះ​បញ្ចាំង​ថា ប្រទេស​ថៃ​មិន​ត្រឹមតែ​ជា​ប្រទេស​គ្មាន​ច្បាប់ទម្លាប់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ប្រទេស​ដែល​ការពារ​ឧក្រិដ្ឋជន​ផង​ដែរ​។ ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​គោលការណ៍​ច្បាប់​អន្តរជាតិ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ