ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​៤​ខ្នង​ នៅ​ក្បែរ​អតីត​រង្វង់​មូល​កាំ​កូ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ​ចំនួន៤​ខ្នង ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​រាលដាល​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន​ទៀត ​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​ដេក​លង់លក់​ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង០៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​អា​ទឹ​ត្យ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ​ចំនួន៤​ខ្នង ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​រាលដាល​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន​ទៀត ​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​ដេក​លង់លក់​ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង០៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​អា​ទឹ​ត្យ ទី​១៦​ ខែ​វិ​ចិ្ឆ​កា ​ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្បែរ​អតីតរង្វង់​ផ្លូ​មូល​កាំ​កូ ផ្លូវលំ ក្រុម​ទី​២ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានី​ភ្នំពេញ ​។

តាម​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ខណៈ​ពេល​ប្រជាពលរដ្ឋ​កំពុង​តែ​ដេក​លង់លក់ ​ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពីផ្ទះ​មួយ​ខ្នង ទំហំ៤​ម៉ែត្រ គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ ដែល​មាន​ម្ចាស់ឈ្មោះ​ យឹ​ម ផល្លា ភេទ​ស្រី អាយុ៥៨​ឆ្នាំ ជនជាតិ ខ្មែរ​ ហើយ​ឆេះយ៉ាង​សន្ធោសន្ធៅ ​រាលដាលយ៉ាង​ឆាប់រហ័ស​តែ​មួយ​ពព្រិច​ភ្នែក ទៅ​ដល់​ផ្ទះ​ឈឺ​ចំនួន​៣​ក្នុង​ទៀត​នៅ​ក្បែរ​នោះ​។​ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ​គេ​ឃើញ​លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌឫស្សីកែវ ​ដឹកនាំ​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ផង​ដែរ​។ ​ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ ​គេ​មានការ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ។

មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ ​និង​សង្គ្រោះ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១៧​គ្រឿង​ ទៅ​អន្តរាគមន៍ ប្រើ​ប្រាស់​ទឹក​អស់ ​ចំនួន​១៧​ឡាន ​ស្មើ​នឹង​៧៥​ម៉ែត្រគូប ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​ម៉ោង០៤​និង​១៥​នាទី​ទៀប​ភ្លឺ នា​ថ្ងៃខែ​ឆាំ្ន​ដដែល​ ។

​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិ​ភ័យ​នេះ ​បណ្តាល​អោយផ្ទះ​អស់​ចំនួន ៤​ខ្នង ​បាន​រង​ការ​ខូចខាត​រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន​ទៀត​។ ​នៅ​ក្នុង​នោះ​ ផ្ទះ​មួយ​ខ្នង ​ដែល​ជាដើម​ភ្លើង​ បាន​រង​ការ​ខូចខាត​ទាំងស្រុង​ហើយ ឆេះ​រាល​ដា​ទៅ​ដល់​ផ្ទះ​នៅ​ក្បែរ​ខាង​អស់ចំនួន​៣​ខ្នង​ទៀត រួម​សម្ភា​រៈប្រើ​ប្រាស់​ប្រចាំ​ថៃ្ង​អស់ទាំង​ស្រុង​។ ​ចំពោះ​មូលហេតុ​ នៃ​ការ​កើត​មាន​អគ្គិ​ភ័យ​នេះ ​សមត្ថកិច្ចកំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ