ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ផលិត​មាតិកា​តាម​យូ​ធូប​ល្បី​មក​ពី​អា​មេ​រិក​បាន​មក​ដល់​ភូមិ​ព្រៃ​ចាន់

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ផលិត​មាតិកា​៣​រូប ដែល​ល្បីឈ្មោះ​មក​ពី​សហរដ្ឋអាមេរិក បាន​មក​ដល់​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​ពី​ទាហាន​ថៃបានបាញ់​រះ​បណ្ដាល​ឱ្យ​អ្នក​ភូមិ​ព្រៃ​ចាន់​ស្លាប់​ម្នាក់ និង​របួស​៣​នាក់…

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ផលិត​មាតិកា​៣​រូប ដែល​ល្បីឈ្មោះ​មក​ពី​សហរដ្ឋអាមេរិក បាន​មក​ដល់​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​ពី​ទាហាន​ថៃបានបាញ់​រះ​បណ្ដាល​ឱ្យ​អ្នក​ភូមិ​ព្រៃ​ចាន់​ស្លាប់​ម្នាក់ និង​របួស​៣​នាក់ ។

អ្នក​ផលិត​មាតិកា​ល្បី​៣​រូប​មក​ពី​សហរដ្ឋអាមេរិក​មាន ៖

១-​លោក គ្រី​ស រ៉ូ​ឌ្រី​ហ្គេ​ស (Chris Rodriguez) ម្ចាស់​ផេ​ក Travelwithchris ។

២-​លោក ជី​ណា ម៉ាក់ (China Mac) ម្ចាស់​ផេ​ក Youtube China Mac TV ។

៣-​លោក ជេស​ស៊ី ថុ​មសុ​ន ។

អ្នក​ផលិត​មាតិកា​ទាំង​៣​នាក់ បាន​មក​ភូមិព្រៃ​ចាន់ ដើម្បី​ផលិត​មាតិកា​ដែល​មាន​អ្នក​តាមដាន​ជាង​២​លាន​៦​សែន​នាក់ ក្រោយ​ពេល​ទាហាន​សៀម​បាន​បាញ់​រះ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​កន្លង​ទៅ បណ្តាល​ឱ្យ​ស្លាប់​អ្នក​ភូមិ​ម្នាក់ និង​របួស​៣​នាក់ ។

ក្រោយ​ពី​បាន​ផលិត​មាតិកា ជុំវិញ​បាតុភាព​ទាហាន​ថៃបាញ់ប្រហារ​លើ​អ្នក​ភូមិ​ស្លូតត្រង់បណ្តាល​ស្លាប់​ និង​របួស​នៅ​ភូមិ​ព្រៃ​ចាន់ ​ហើយក៏​បាន​បន្តដំណើរ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅតំបន់​ភៀស​សឹក​នៅ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាមក្នុងស្រុក​អូរ​ជ្រៅ ។

គោលបំណង គឺ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បានដឹង​ និង​ជួយ​រក​យុត្តិធម៌​ដល់​កម្ពុជា ដែល​ទាហានថៃ​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា និង​រំលោភសិទ្ធិ​មនុស្ស​ជា​អន្តរជាតិ​ដោយ​​បើក​ការ​បាញ់​រះ​មក​លើ​ពលរដ្ឋ​កម្ពុជា​ស្លូតត្រង់ ដែល​ជា​អំពើ​អយុត្តិធម៌​បំផុត ។

ពលរដ្ឋ​ភៀស​សឹក​កើន​ដល់​៨៥០​គ្រួសារ​ហើយអ្នក​ភូមិ​ដែល​ភៀស​សឹក​បាន​កើនឡើង​ដល់​៨៥០​គ្រួសារ​ហើយ មក​ពី​ភូមិ​ព្រៃ​ចាន់​និង​ភូមិ​ជោគជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥មក​ស្នាក់​នៅ​ក្នុង​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម ភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។

លោក កែវ តារា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ចាប់ពី​ថ្ងៃ​ទី​១២ ដល់ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ មក​ស្នាក់នៅ​តំបន់​សុវត្ថិភាព​ក្នុង​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម មាន​ចំនួន​៨៥០​គ្រួសារ ស្មើនឹង​២​៨៧៣​នាក់ ។

លោក កែវ តារា​រស្មី បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ថ្ងៃ ក្រោយ​ពី​ទាហាន​បាញ់ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ភៀសមក​រក​កន្លែង​សុវត្ថិភាព ដែល​អាជ្ញាធរ​ត្រៀម​៣​កន្លែង ៖

១-​វត្ត​ពោធិ​សូ​រិ​យា

២-​វត្ត​អូរ​ជ្រៅ

៣-​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​ម ដែល​មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន ៨៥០​គ្រួសារ​កំពុង​ស្នាក់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ