ស្រី្តទីមួយប្រេសីុល និងរដ្ឋមន្ត្រីប្រទេសនេះ៣រូបទៀត ឆ្លងវីរុស COVID-19
ប្រទេសប្រេស៊ីល ៖ តាមសេចក្ដីរាយការណ៍នាថ្ងៃទី៣០ កក្កដាថា លោកស្រី MICHELLE BOLSONARO ភរិយាប្រធានាធិបតីប្រេស៊ីល លោក JAIR…
ប្រទេសប្រេស៊ីល ៖ តាមសេចក្ដីរាយការណ៍នាថ្ងៃទី៣០ កក្កដាថា លោកស្រី MICHELLE BOLSONARO ភរិយាប្រធានាធិបតីប្រេស៊ីល លោក JAIR…
ប្រទេសប្រេស៊ីល ៖ តាមសេចក្ដីរាយការណ៍នាថ្ងៃទី៣០ កក្កដាថា លោកស្រី MICHELLE BOLSONARO ភរិយាប្រធានាធិបតីប្រេស៊ីល លោក JAIR BOLSONARO និងរដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងកែប្រែថ្មីលោក MARCOS PONTES ទើបត្រូវបានធ្វើតេស្តឃើញឆ្លង
វីរុស COVID-19 ។
ស្ត្រីទីមួយអាយុ៣៨ឆ្នាំរូបនោះ បើតាមខុន្ទកាល័យប្រធានាធិបតីថា នៅមានសុខភាពល្អនិងទទួលការតាមដាន ខាងសុខភាពជាប់ជាប្រចាំ ។ ស្វាមីលោកស្រីជាអ្នករកឃើញឆ្លងវីរុសនាពេលមុននេះ ក៏ដូចជាសមាជិករដ្ឋាភិបាលប្រេស៊ីល២រូបទៀតដែរ ។ លោក MARCOS PONTES ថ្លែងតាម TWITTER ថា លោកមានរោគសញ្ញាជាច្រើននៃជំងឺនោះ ដែលលោកចាប់
ផ្ដើមព្យាបាល និងថាលោកនឹងនៅធ្វើការពីចម្ងាយពីផ្ទះលោកទៅ ។ ស្ថានភាពលោកនៅល្អ ក៏ទោះបីមានរោគសញ្ញាមួយចំនួនដូចជាឈឺក្បាលជាដើមក្ដី ។ ពេលនេះលោកស្ថិតនៅដាច់ពីគេ។
លោកនឹងចូលរួមក្នុងការធ្វើតេស្តសាកល្បងថ្នាំប្រឆាំងមេរោគ និងប្រឆាំងវីរុសឈ្មោះ NITAZOXANIDE ដែលអនុម័តឲ្យប្រើនៅប្រេស៊ីល ជាថ្នាំសម្រាប់ព្យាបាលអ្នកឆ្លងវីរុសក្នុងស្ថានភាពកម្រិតស្រាល ។ ការសាកល្បងគ្លីនិកនូវថ្នាំនោះត្រូវធ្វើក្រោមការជ្រោមជ្រែងរបស់ក្រសួងលោក ដោយរួមសហការជាមួយបណ្ដាមន្ទីរពិសោធន៍និងអ្នកឯកទេសនានា ។
កាលពីថ្ងៃទី២៥ កក្កដា កន្លងទៅ ប្រធានាធិបតីប្រេស៊ីលថ្លែងថា លោកបានធ្វើតេស្តជាថ្មីដោយលែងមានវីរុសក្នុងខ្លួនទៀតហើយ ក្រោយរកឃើញកាលពីថ្ងៃទី៧ កក្កដាមក ។ ចំណែករដ្ឋមន្ត្រីរបស់លោក៣រូប ពេលនេះកំពុងស្ថិតក្នុងចត្តាឡីស័កក្នុងផ្ទះ ៕ ដកស្រង់ចេញពីវេបសាយ ៖ voaafrique (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ