រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រើប្រាស់គ្រឿងនិងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ធ្វើការបង្រ្កាបឃាត់ខ្លួនបាន៤នាក់កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមករា ២០១៥នៅចំណុចកាំជណ្តើរជាន់ទី៣ ប្លុកតាន់ប៉ា កែងផ្លូវលេខ១៥៤ និង៤៩ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ខណៈពេលជនសង្ស័យនាំជក់គ្រឿងញៀន ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលនគរបាលឃាត់ខ្លួន១.ឈ្មោះ ពិន រតនះ ហៅប៉ូលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១៣អឺ៣ ផ្លូវលេខ៥១ ភូមិ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ,២.សុខ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ,៣. ស ចាន់ធឿន ហៅឆ្មា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដនិង៤. ឯម ពន្លឺ ហៅខា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានក្រុមបុរសស្ទាវនាំគ្នាជក់គ្រឿងញៀននៅកាំជណ្តើរជាន់ទី៤ប្លុកតាន់ប៉ាស្ថិត ក្នុងភូមិ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមករា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ បានឆ្មក់ចូលទីតាំងខាងលើនិងបង្រ្កាបបានជនសង្ស័យ៤នាក់ព្រមទាំងដកហូតសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
ចែករំលែកព័តមាននេះ