រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសដែលមានសម្បុរស្រអែមស្រស់រាងខ្ពស់ស្រឡះ និងមានទម្រង់មុខខ្មែរចំ លោក ញែម សុគន្ធ បានសម្រេចចិត្តរៀបការជាមួយនឹងនារីស្រស់ស្អាតម្នាក់ នៅក្រៅរង្វង់សិល្បៈអស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ និងមកដល់ពេលនេះលោកទទួលបានចំណងដៃកូនប្រុសដ៏ស្រស់ស្អាតម្នាក់ ។

ហើយអ្វីដែលកាន់តែធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនោះ គឺកូនប្រុសរបស់លោកកាន់ចម្រើនវ័យធំធាត់ កាន់តែខ្យូត ហើយទម្រង់មុខ គឺកាត់តែដូចលោកជា ឱពុកតែម្តង ។ កូនប្រុសបណ្តូលចិត្តរបស់លោក យ៉ែម សុគន្ធ ជា ត្បិតមានអាយុជិត៤ ខែក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបរាងវិញ គឺថ្លោសស្អាត មុខស្រស់ដូចឪពុកខ្លាំងណាស់ និងធ្វើអោយមហាជនអ្នកគាំទ្រលាន់មាត់ថា កូនប្រុសរបស់លោកកាន់តែធំកាន់តែមានមុខមាត់ដូចរូបលោកជាបេះប៊ិត ។

យ៉ាងណាមិញ បើយាងតាមការបង្ហោះរបស់តារាសម្តែងប្រុសសង្ហាដែលជាតួអង្គល្បីនៅក្នុងរឿងស្បែកគង់ បានបង្ហាញរូបថតកូនប្រុសជាទីស្រលាញ់របស់លោកជារឿយៗលើបណ្តាញសង្គម ដែលមើលទៅលោកពិតជាស្រលាញ់កូនប្រុសនេះខ្លាំង ហើយបើនិយាយពីទម្រង់មុខ គឺកាន់តែដូចឪពុក ជាពិសេសស្នាមសើច ភ្នែក មាត់ និងច្រមុះជាដើម ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលោក យ៉ែម សុគន្ធសម្រេចចិត្តរៀបការបង្កើតគ្រួសាររួចមក លោកហាក់ដូចជា មិនសូវមានទីផ្សារនៅក្នុងសិល្បៈខាងសម្តែងដូចមុននោះទេ ក្រៅពីអាជីពជាពិធីករ នេះក៏ព្រោះតែរូបលោកចង់ចំណាយពេលជាមេគ្រួសារដ៏ល្អនៅក្នុងអំឡុងពេលកូននៅតូចផងដែរ ៕


ចែករំលែកព័តមាននេះ