រក​ឃើញ​រដ្ឋមន្ត្រី​ប្រេ​ស៊ី​ល​ទី​៥ ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩


ប្រេ​ស៊ី​ល ៖ រដ្ឋមន្ត្រី​នៃ​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត របស់​ប្រេ​ស៊ី​ល លោក Marcos Pontes បាន​ប្រកាស​ថា លោក​បាន​ធ្វើតេស្ត​កូ​វី​ដ​១៩ ឃើញ​ថា វិជ្ជមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក Pontes បាន​សរសេរ​តាម​បណ្តាញ​សង្គម Twitter ថា លោក​មិន​មាន​បញ្ហា​អ្វី​ទេ ហើយ​មាន​រោគ​សញ្ញា​តិចតួច​តែ​ប៉ុណ្ណោះ​។

លោក Pontes បាន​បង្ហោះ​លើ Twitter ថា​៖ «​ខ្ញុំ​ទើបតែ​ទទួល​បាន​លទ្ធផល​តេស្ត​កូ​វី​ដ​១៩ ហើយ​ឃើញ​ថា វិជ្ជមាន​។ ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ ដោយ​គ្រាន់តែ​មាន​អាកា​រៈ​ផ្តាសាយ​បន្តិចបន្តួច និង​ឈឺក្បាល​។ ពេល​នេះ ខ្ញុំ​កំពុង​តែ​នៅ​ដាច់​ដោយឡែក​។ ខ្ញុំ​នឹង​មិន​អី​ទេ​។ ខ្ញុំ​នៅ​តែ​ធ្វើការ​ពី​ចម្ងាយ និង​រក្សា​គោលការណ៍​រក្សា​គម្លាត​ជា​និច្ច​»​។

លោក​រដ្ឋមន្ត្រី ក៏​បាន​បង្ហោះ​វី​ដេ​អូ​ប្រកាស​ថា លោក​បាន​ទៅ​ធ្វើតេស្ត​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​អង្គា​រ៍ បន្ទាប់​​ពី​មាន​អារម្មណ៍​ថា ក្តៅខ្លួន​តិច​ៗ​។ លោក​បាន​និយាយ​ថា លោក​មាន​បំណង​លេបថ្នាំ Nitazoxanide ដែល​ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​សត្វល្អិត ក្នុង​ការ​ព្យាបាល​កូ​វី​ដ​១៩ ដែល​កំពុង​ត្រូវ​បាន​ធ្វើតេស្ត​ដោយ​ក្រសួង​។

លោក Pontes ក្លាយជា​រដ្ឋមន្ត្រី​ទី​៥ ក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Jair Bolsonaro ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុកមេរោគ​នេះ​។ ក្នុង​នេះ​មាន លោក Augusto Heleno រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង លោក Bento Albuquerque រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក Onyx Lorenzoni រដ្ឋមន្ត្រី​នៃ​ភាព​ជា​ពលរដ្ឋ និង លោក Milton Ribeiro រដ្ឋមន្ត្រីក្រសួង​អប់រំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ