ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកហាមមិនឱ្យប្រព្រឹត្ត បែរជា​កូន​ផ្ទុះកំហឹងបំផ្លាញខ្ទេចផ្ទះ១ខ្នង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ផ្ទះ​មួយ​​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ខាងក្រោមថ្ម​ មាន​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ បាន​ក្លាយជា​ចំណី​អគ្គី​ភ័យ​ឆាប​ឆេះ​អស់ទាំង​ស្រុង ​បន្ទាប់​​ពី​កូនប្រុសញៀន​ថ្នាំ​ខឹង​​​ឪពុក​វាយ​ រួច​ក៏​ឡើង​ទៅ​លើ​ផ្ទះកេះ​​ដែកកេះ​ដុត​បំផ្លាញ​ចោល​តែម្តង​ ។ ​ហេតុការណ៍​ខាងលើនេះបង្ក​ការ​ភ្ញាក់ផ្អើលបាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០…

ខេត្តបន្ទាយមានជ័យ ៖ ​ផ្ទះ​មួយ​​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ខាងក្រោមថ្ម​ មាន​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ បាន​ក្លាយជា​ចំណី​អគ្គី​ភ័យ​ឆាប​ឆេះ​អស់ទាំង​ស្រុង ​បន្ទាប់​​ពី​កូនប្រុសញៀន​ថ្នាំ​ខឹង​​​ឪពុក​វាយ​ រួច​ក៏​ឡើង​ទៅ​លើ​ផ្ទះកេះ​​ដែកកេះ​ដុត​បំផ្លាញ​ចោល​តែម្តង​ ។

​ហេតុការណ៍​ខាងលើនេះបង្ក​ការ​ភ្ញាក់ផ្អើលបាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ​ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក​ប៊ុ​ន ផេង ស្នងការ​រង ទទួល​ផែនការ​ងារ​គ្រប់គ្រង​ងា​វុ​ធ​ជាតិ​ផ្ទុះ​និង អគ្គី​ភ័យ​បាន​ឲ្យ​ដឹង​ថា​ ​ផ្ទះ​​មួយខ្នង​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​ស្រឹម វុ​ទ្ធី ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៦​នាក់ (ស្រី​២​នាក់) ។

​លោកស្នងការ​រង​បាន​បន្ត​ថា​ ​តាម​ការ​ស្រាវជ្រាវ​ និង​ការ​បំភ្លឺ​ពី​សមាជិកគ្រួសារ​រង​គ្រោះ​ខាងលើ​​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យខាងលើ​នេះកើតឡើង​ គឺ​ដោយសារ​កូនប្រុស​​ឈ្មោះ ស្រឹម រស្មី អាយុ​២៣​ឆ្នាំ ជា​​ជន​ញៀន​ថ្នាំ​ញៀន ត្រូវ​ឪពុក​ម្តាយ​ហាម​មិន​ស្តាប់ឡើយ។ នៅ​មុន​ពេល​កើតហេតុ​ ឪពុក​បាន​វាយកូន ​ដើម្បី​ឲ្យ​ឈប់​ប្រព្រឹត្ត​ ​ប៉ុន្តែ​កូន​​ប្រុស​មិន​ត្រឹម​តែ​ស្តាប់​នោះទេ បែរជា​ផ្ទុះកំហឹង រួច​ក៏​ឡើង​ទៅ​លើ​ផ្ទះ​​កេះ​ដែកកេះដុត​ពូក​ បណ្តាល​ឲ្យឆេះ​​រាលដាលដល់​ផ្ទះ​​ទាំងមូល​តែ​ម្តង ។

​ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ​ ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ក្នុងនោះ​១គ្រឿងជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មួយ​​គ្រឿង​ទៀត​ជា​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ចុះមក​​ជួយ​អន្តរា​មន៍​បាញ់​ទឹក រួម​ទាំង​កម្លាំង នគរបាល​ខេត្ត ស្រុក កម្លាំង​សឹ​ករង​ស្រុក​និង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ចេញ​ជួយ​អន្តរា​គម៍​ពន្លត់​ ​ដោយ​ប្រើប្រាស់ទឹក​​អស់​​ចំនួន​២​រថយន្ត ​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន ប៉ុន្តែ​មិន​អាច​ជួយ​​សង្គ្រោះបានឡើយ​ ​ព្រោះ​ភ្លើង​ឆេះ​សន្ធោ​​សន្ធៅ​ឆាប់រហ័សពេក​ តែ​​បាន​ទប់ស្កាត់​មិន​ឲ្យ​មានការឆេះ​​រាលដាល​ទៅដល់​​ផ្ទះ​អ្នក​ជិតខាង ។

លោកស្នងការ​រង​វរសេនីយ៍ឯក​ប៊ុ​ន ផេង បាន​បញ្ជាក់​ថា​ ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​​រងគ្រោះ គឺ​ទំហំ​នៃ​ការ​ខូចខាត​ទាំង​ផ្ទះ​និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​សរុប​ជា​ទឹកប្រាក់​ចំនួន​១៦.០០០​ដុល្លា​រ ។​

ក្រោយពេលកើតហេតុ ជនសង្ស័យ​ជា​កូន​បាន​រត់គេច​ខ្លួន​​បាត់ ត្រូវបាន​កម្លាំង​នគរ​បាល​ស្រុក​មង្គល​បូ​រី កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕
(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ