ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជួប​គ្រោះថ្នាក់​បើករថយន្ត​បុក​បង្គោល​ភ្លើង លឹ​ម ជា​ឡាយ បោះពាក្យ​សម្តី​បែប​នេះ​ទៅ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​ស្រស់​សង្ហា លោក លឹ​ម ជា​ឡាយ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​យប់មិញ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​ស្រស់​សង្ហា លោក លឹ​ម ជា​ឡាយ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​យប់មិញ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដោយ​តារាភាពយន្ត​រូប​នេះ​បាន​ជួប​ឧប្បត្តិ​វ​ហេតុ​បើកបរ​រថយន្ត​ទៅ​បុក​នឹង​បង្គោល​ភ្លើង និង​ខូចខាត​រថយន្ត​យ៉ាងដំណំ តែ​សំណាងល្អ​រូប​លោក​ផ្ទាល់​មិន​បាន​រង​របួស ឬ​ក៏​បាន​បង្ក​ជា​របួស​ស្នាម​ដល់​អ្នកដំណើរ​ដទៃ​ទៀត​ឡើយ ។

យ៉ាងណាមិញ ក្រោយ​ពី​ជួប​ឧប្បត្តិ​វ​ហេតុ​រួច​មក លោក លឹ​ម ជា​ឡាយ បាន​បង្ហោះ​សារ​មួយ​ដែល​និយាយ​ពី​អត្ត​ចរិត​របស់​ខ្លួន​ទៅ​ដល់​មហាជន​អោយ​បានដឹង​ថា «​តាំងពី​កើតមក​គឺ​ខ្ញុំ​ជា​មនុស្ស​បែប​នេះ ច​រិ​ក​ត្រង់​ទៅ​ត្រង់​មក ច្បាស់​ៗ សម្ដី​អាក្រក់​ខ្លះ ហើយ​ក៏​រាង​ឈ្លើយ​បន្តិច​ដែរ ។ ចូល​ចិត្ត​លេងសើច​ច្រើន ដើម្បី​អោយ​ជីវិត​មាន​ន័យ តែ​ខ្ញុំ​ស្មោះត្រង់​នឹង​មនុស្ស​ដែល​ស្មោះត្រង់​នឹង​ខ្ញុំ​ដូច​គ្នា ។

ខ្ញុំ​មិន​ដែល​គិត​ទៅ​ច្រណែន​ជីវិត​របស់​អ្នក​ណា​ទេ រាប់អាន​ជាមួយ​គ្នា​ក៏​អោយ​អស់ពី​ចិត្ត ឃើញ​អី​និយាយ​ប្រាប់​ហ្នឹង មិន​ចូល​ចិត្ត​លាក់ ។ ខ្ញុំ​ទម្លាប់​ប្រដៅ​ខ្លួនឯង​ថា បើ​អ្នក​ណា​មក​ល្អ​ដាក់​ខ្ញុំ ខ្ញុំ​ក៏​តបស្នង​ដោយ​បេះដូង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង​ប្រុស​ដ៏​មាន​សមត្ថភាព និង​ទេព​កោសល្យ​រូប​នេះ​នៅ​ក្នុង​ការ​សម្តែង​រូប​នេះ មិន​ដែល​មាន​ព័ត៌មាន​ពីរឿង​អា​ស្រូវ​ជួប​គ្រោះថ្នាក់​បែប​នេះ នា​ពេល​កន្លង​មក​នោះ​ទេ ដោយ​នេះ​ជា​លើក​ទី​១​ហើយ ៕

កែសម្រួលដោយ