ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​ដល់​ថ្ងៃ​ផ្អាក ! ពលរដ្ឋ​ខ្មែរ​៣៩​នាក់​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ​ឆ្លងកាត់​ម៉ា​ឡេ​ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ចេញផ្សាយ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ពលរដ្ឋ​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​១៧​នាក់ និង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ចំនួន​២២​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ចេញផ្សាយ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ពលរដ្ឋ​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​១៧​នាក់ និង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ចំនួន​២២​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​០៩:០០ នាទី​ព្រឹក ហើយ​ទៅ​ដល់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១០:០០​នាទី តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​លេខ MH754​។

តាម​ប្រសាសន៍ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក ចឺ​យ វិ​ចិត្ត បាន​បញ្ជាក់​ថា នៅ​ថ្ងៃនេះ​ថា «​ពលរដ្ឋ​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​១៧​នាក់ និង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ចំនួន​២២​នាក់ ដែល​ក្នុង​នោះ​រួម​មាន អ្នកដំណើរ​ទូទៅ អ្នក​មក​ពី​ព្យាបាល​ជំងឺ និង​និស្សិត បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​០៩:០០ នាទី​ព្រឹក ហើយ​ទៅ​ដល់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១០:០០​នាទី តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​លេខ MH754 ដែល​មាន​អ្នកដំណើរ​សរុប​ចំនួន 123 នាក់ ក្នុង​នោះ​ក៏​មាន​ជនបរទេស 43 នាក់​ផង​ដែរ​»​។

លោក ចឺ​យ វិ​ចិត្ត បាន​ជម្រាប​ជូន​ថា ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​កម្ពុជា​ទាំងនេះ ជា​ការ​ជួយ​សម្របសម្រួល​របស់​ស្ថានទូត ។ ពលរដ្ឋ​កម្ពុជា​មក​ពី​ទីក្រុង​ញូ​វ​ដែ​លី បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម​ពិសេស Air India Express ដោយ​បាន​មក​ដល់ទី​ក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ពលរដ្ឋ​កម្ពុជា​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​បាន​ឆ្លងកាត់​តាម​ទីក្រុង​ដូ​ហា​បាន​មក​ដល់ទី​ក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ។ លោក​បាន​បញ្ជាក់​ថា ដោយ​ខ្វះ​បន្ទប់​ស​ណ្ធា​គារ​សំរាប់​ស្នាក់​នៅ​ក្នុង​អាកាសយានដ្ឋាន KLIA-1 ស្ថានទូត​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​អាកាសយានដ្ឋាន ក្រុមហ៊ុន​អាកាសចរណ៍ ម៉ា​ឡា​ស៊ី និង​សណ្ឋាគារ Sama Sama ផ្ទេរ​អ្នកដំណើរ​ទាំងអស់​ឱ្យទៅ​ស្នាក់​នៅ​សាខា​របស់​ស​ណ្ធា​គារ Sama Sama នៅ​ក្នុង​អាកាសយានដ្ឋាន KLIA-2 វិញ​។

បើ​យោង​តាម​បទបញ្ជា​របស់​អាជ្ញាធរ ក្នុង​អំឡុង ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ការ​ផ្ទេ​អ្នកដំណើរ​ពី​អាកាសយានដ្ឋាន​មួយ​ទៅ​អាកាសយានដ្ឋាន​មួយទៀត មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ។ លោក​ឯកអគ្គរាជទូត​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​មាន​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ដែល កំពុង​ជាប់​គាំង​នៅ​តាម​ប្រទេស​ផ្សេង​ៗ​បាន​ទាក់ទង​មក​ស្ថានទូត ស្នើ​សុំ​ជួយ​សម្រប​ស​ម្រ​ល និង​ត​ភ្ជាប់ ជើង​យន្តហោះ​ឱ្យ​ពួក​គាត់​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ពីព្រោះ​ម៉ា​ឡេ​ស៊ី​ជា​ចំណុច​ត​ភ្ជាប់​ការ​ហោះហើរ ត្រង់​ទៅ​កម្ពុជា​ដែល​ជិត​បំផុត​ក្នុងអំឡុងពេល​នេះ ហើយ​ការ​ចំណាយ​របស់​អ្នកដំណើរ​អស់​តិច​ជាងគេ​។

ជា​ពិសេស អ្នកដំណើរ​ដែល​មក​ពី​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង Dubai ឬ Doha ដែល​ជា​កន្លែង​ឆ្លងកាត់​អន្តរជាតិ​ធំ​បំផុត ដើម្បី​បន្ត​ជើង​យន្តហោះ​ត្រង់​មក​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ រួច​ទៅ​កាន់​ប្រទេស​កម្ពុជា​យើង​។

ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ រហូត​មក​ដល់​ពេល​នេះ ស្ថានទូត​បាន សម្របសម្រួល និង​ជួយ​រៀបចំ​ការ​វិល​ត្រឡប់ និង​ការ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ ពលករ​-​ពលការ​នី និង​សិស្ស​-​និស្សិត​កម្ពុជា បាន​ចំនួន​៨​លើក សរុប​មាន​ចំនួន​៩៤៧​នាក់ ដែល​ក្នុង​នោះ​រួម​ទាំង​ការ សហការ​បញ្ជូន​ពលរដ្ឋ​កម្ពុជា ជាប់​ឃុំឃាំង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចំនួន​១៣២​នាក់ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ