ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារទំនើបទី ៣ Chipmong SenSok Mall ប្រកាសបើកទទួលកក់ទីតាំងពីម៉ាកផលិតផលល្បីៗទាំងក្នុង និងក្រៅស្រុកពីពេលនេះតទៅហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ម៉ៃឃើល វង្ស (Michael Vong) អគ្គនាយកផ្សារទំនើបជីបម៉ុង ម៉លបានប្រកាសស្វាគមន៍ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន…

រាជធានីភ្នំពេញ ៖ លោក ម៉ៃឃើល វង្ស (Michael Vong) អគ្គនាយកផ្សារទំនើបជីបម៉ុង ម៉លបានប្រកាសស្វាគមន៍ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារប្រើប្រាស់ និងសេវាកម្មកម្សាន្តផ្សេងៗ អាចចាប់ផ្តើមកក់ទីតាំងក្នុងផ្សារទំនើបទី ៣ ជីបម៉ុង សែនសុខ ម៉ល ពីពេលនេះរហូតដល់ទីតាំងទាំងអស់ត្រូវបានកក់ ។ 

This image has an empty alt attribute; its file name is 7d774144ff827f375aa07117d81dabf2-1024x602.jpg

លោកបន្តទៀតថា ផ្សារទំនើបទី ៣ នេះស្ថិតនៅលើដងវិថីឧកញ្ញ៉ា ម៉ុងរិទ្ធី សាងសង់ឡើង កម្ពស់ ៤ ជាន់លម្អរដោយរចនាបថទំនើបស៊ីវីល័យព្រមជាមួយសួនច្បារបៃតងដ៏ស្រស់បំព្រង និងទំហុំទីតាំងជួល ១៧,០១៣ ម៉ែត្រការ៉េ ដោយសរុបគិតជាហាងមានចំនួន ៩០ ធំៗ និងតូបចំនួន ៣០ បន្ថែមទៀត រីឯចំណតរថយន្តអាចចតបានរហូតដល់ ៤៨០ ឡាន និង ៤៥០ ម៉ូតូឯណោះ ។

This image has an empty alt attribute; its file name is da06c4f5c081a3c40fef361eef68045c-1024x578.jpg

លោកក៏រំឭកដល់ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារប្រើប្រាស់ និងសេវាកម្សាន្តផ្សេងៗអោយប្រញាប់កក់ទីតាំងក្នុងផ្សារទំនើបទី ៣ នេះអោយបាន ឆាប់រហ័ស ខណៈដែលការបញ្ចុះតម្លៃជួល ៥០% សម្រាប់រយៈពេល ៦ ខែដំបូងរួមជាមួយអត្ថប្រយោជន៍នៃការផ្សព្វផ្សាយដោយឥតគិតថ្លៃមួយចំនួនទៀតកំពុងផ្តល់ជូនសម្រាប់ដៃគូអាជីវកម្មទាំងអស់ ។  

This image has an empty alt attribute; its file name is 3261654c6375a1546b11071cdf6078bc-1024x570.jpg

ដូច្នេះលោក លោកស្រី ដែលជាម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ពង្រីកសាខា ឬ ចាប់ផ្តើមអាជីវកម្មរបស់លោកអ្នក អាចធ្វើការទំនាក់ទំនងព័ត៌មានបន្ថែម ឬ ណាត់ជួបតាមរយៈលេខទូរស័ព្ទ 066/085/093 922 888 ឬអ៊ីម៉ែល៖ Retailleasing@chipmong.com ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ