គ្រុនចាញ់បង្កទ្បើងដោយមេរោគនៅក្នុងឈាមលេចចេញរោគសញ្ញាញាក់ញ័រ និងក្តៅខ្លួនយ៉ាងខ្លាំង ។ ជំងឺនេះឆ្លងតាមរយៈមូសដែកគោលខាំបឺតយកប៉ារ៉ាស៊ីតគ្រុនចាញ់ពីក្នុងឈាមមនុស្ស ដែលផ្ទុកជំងឺ ទៅខាំចម្លងបញ្ចូលមេរោគទាំងនេះទៅមនុស្សផ្សេងទៀត ដែលហៅថាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈមូសខាំ ។ ចំពោះរោគសញ្ញានៃជំងឺគ្រុនចាញ់មាន៖
១-ចាប់ផ្តើមទ្បើងដោយរងាញាក់ញ័រចំប្រប់ និងឈឺក្បាល អ្នកជំងឺញាក់រយៈពេលពី១៥នាទីទៅ១ម៉ោង ។
២-រងាញាក់នេះវិវឌ្ឍទៅរកគ្រុនក្តៅរហូត៤០អង្សាធ្វើឱ្យស្បែកអ្នកជំងឺទ្បើងក្រហម ហើយរវើរវាយ ។
៣-ចុងក្រោយអ្នកជំងឺចាប់ផ្តើមបែកញើស ហើយកម្តៅក្នុងខ្លួនបានថយចុះនិងមានអារម្មណ៍អស់កម្លាំង ។
ជាធម្មតាជំងឺគ្រុនចាញ់បណ្តាលឱ្យក្តៅខ្លួនរៀងរាល់ពី ឬបីថ្ងៃម្តង ។ ប៉ុន្តែអាការនេះមិនទៀងទាត់ ឬជាក់លាក់ទេ ។ ដោយហេតុនេះហើយមនុស្សគ្រប់រូប ដែលទ្បើងកម្តៅក្នុងខ្លួនដោយគ្មានមូលហេតុ គួរតែទៅពិនិត្យឈាមរកមើលជំងឺគ្រុនចាញ់ ។
ដោយទ្បែក កុមារដែលមានជំងឺគ្រុនចាញ់ អាចប្រកាច់ឈានដល់សន្លប់បាត់ស្មារតីដោយសារប៉ះពាល់ខួរក្បាល បាតដៃមានពណ៌ប្រផេះ ហើយដង្ហើមញាប់ ។
ដូច្នេះបើលោកអ្នកមានការសង្ស័យថា កើតមានជំងឺគ្រុនចាញ់ឬឡើងកម្ដៅខ្លួនញឹកញាប់ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យឈាម និងព្យាបាលឱ្យបានទាន់ពេលវេលា ជាពិសេសនៅក្នុងតំបន់ដែលឧស្សាហ៍ផ្ទុះជំងឺគ្រុនចាញ់់ ៕
ចែករំលែកព័តមាននេះ