ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA ​បញ្ជូន​រ៉ូ​បូ​ជំនាន់​ថ្មី​មួយ​ទៅ​កាន់​ភព​ព្រះ​អង្គារ៍

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អង្គការ​NASA​កាលពី​ថ្ងៃ​ទី​៣០​កក្កដា បាន​ចាប់ផ្ដើម​បេសកកម្ម​ថ្មី​មួយ​ទៅ​កាន់​ភព​ព្រះ​អង្គារ៍ ជាមួយ​ការ​បញ្ជូន​រ៉ូ​បូ​PERSEVERANCE ជា​រ៉ូ​បូ​ជំនាន់​ថ្មី​មាន​កង់​៦​មួយ និង​បំពាក់​ឧទ្ធម្ភាគចក្រ​មួយ ដែល​នឹង​ទទួល​បន្ទុក​ធ្វើតេស្ត ឧបករណ៍​សម្រាប់ អនាគត​បេសកកម្ម​មាន​មនុស្ស​ទៅ​មួយ…

សហរដ្ឋអាមេរិក ៖ អង្គការ​NASA​កាលពី​ថ្ងៃ​ទី​៣០​កក្កដា បាន​ចាប់ផ្ដើម​បេសកកម្ម​ថ្មី​មួយ​ទៅ​កាន់​ភព​ព្រះ​អង្គារ៍ ជាមួយ​ការ​បញ្ជូន​រ៉ូ​បូ​PERSEVERANCE ជា​រ៉ូ​បូ​ជំនាន់​ថ្មី​មាន​កង់​៦​មួយ និង​បំពាក់​ឧទ្ធម្ភាគចក្រ​មួយ ដែល​នឹង​ទទួល​បន្ទុក​ធ្វើតេស្ត ឧបករណ៍​សម្រាប់ អនាគត​បេសកកម្ម​មាន​មនុស្ស​ទៅ​មួយ និង​ស្រាវជ្រាវ​រក​ដាន​នៃ​ជីវិត​លើ​ភព​ព្រះ​អង្គារ៍ ។

រ៉ូ​បូ​នោះ​បញ្ជូន​ដោយ​កាំជ្រួច​ATLAS 5 ផលិត​ដោយ​ក្រុមហ៊ុន​UNITED LAUNCH ALLIANCE​ដែល​គ្រោង​បាញ់​បង្ហោះ​នា​វេលា​ម៉ោង​១១​និង​៥០​នាទី​ម៉ោង​សកល ចេញពី​មូលដ្ឋាន​CAP CANAVERAL​រដ្ឋ​ផ្ល​រី​ដា​។

នោះ​ជា​បេសកកម្ម​ទី​៩​របស់​អា​មេ​រិ​ក ទៅ​កាន់​ភព​ព្រះ​អង្គារ៍។ រ៉ូ​បូ​PERSEVERANCE​មាន​ទំហំ​ប៉ុន​រថយន្ត​មួយ ត្រូវ​ទៅ​ដល់​ភព​ព្រះ​អង្គារ៍​នា​ខែកុម្ភៈ​ឆ្នាំ​ក្រោយ​។ វា​មាន​សណ្ឋាន​ខុស​ពី​រ៉ូ​បូ​ដែល​អា​មេ​រិ​ក​បញ្ជូន​ទៅ​លើក​មុន​ៗ​ទៅ​កាន់​ភព​ព្រះ​អង្គារ​។ គោលដៅ​នៃ​បេសកកម្ម​របស់​វា​គឺ​តាម​រក ដាន​នៃ​ជីវិត​អតីតកាល​ក្នុង​ភព​មួយ​ផ្សេង​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ