អន្តរជាតិ ៖ បើយោងតាមប្រភពពីគេហទំព័រ Brand Finance បានធ្វើការចេញពីផ្សាយពីទិន្នន័យក្លិបបាល់ទាត់ទាំង១០ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើលោកសម្រាប់ឆ្នាំ២០២០ អំឡុងពេលដែលពិភពលោកបានជួបវិបត្តិ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩។

បើតាមទិន្នន័យពីប្រភពខាងលើបានបង្ហាញថា ក្លិបអធិរាជស Real Madrid ឈរនៅចំណាត់ថ្នាក់លេខ១ មានតម្លៃ ១,៤១៩ពាន់លានអឺរ៉ូ តាមពីក្រោយដោយក្រុមគូបដិបក្ខ Barcelona ដែលមានតម្លៃ ១,៤១៣ពាន់លានអឺរ៉ូ និង Manchester United នៅលេខរៀងទី៣មានតម្លៃ ១,៣១៤ពាន់លានអឺរ៉ូ។ ចំណែកឯលេខ៤ បានទៅលើក្លិប Liverpool មានតម្លៃ ១,២៦២ពាន់លានអឺរ៉ូ និងលេខ៥ Manchester City ដែលមានតម្លៃ ១,១២៤ពាន់លានអឺរ៉ូ៕ (ដកស្រង់ចេញពី SPORTbible)





ចែករំលែកព័តមាននេះ