ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​ជើង​ទឹក​ ធ្វើ​ត្រាប់​​ដូច​ការ​វាយ​ប្រហារ​នាវា​ផ្ទុក​យន្តហោះ​​​អា​មេ​រិ​ក

3 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី​២៩ កក្កដា បាន​ធ្វើ​សម​យុទ្ធ​ជើង​ទឹក​មួយ​ធ្វើ្វ​​ត្រាប់​ដូច​ការ​វាយ​ប្រហារ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿងក្នុង​ច្រក​សមុទ្រ ORMUZ ។ ក្នុង​សមយុទ្ធ​នោះ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ បាន​ប្រើ​ម៉ា​កែ​ត​ដ៏​ធំ​មួយ​សន្មត់​ជានា​វា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក USS…

ប្រទេស​អ៊ីរ៉​ង់ ៖ អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី​២៩ កក្កដា បាន​ធ្វើ​សម​យុទ្ធ​ជើង​ទឹក​មួយ​ធ្វើ្វ​​ត្រាប់​ដូច​ការ​វាយ​ប្រហារ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿងក្នុង​ច្រក​សមុទ្រ ORMUZ ។

ក្នុង​សមយុទ្ធ​នោះ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ បាន​ប្រើ​ម៉ា​កែ​ត​ដ៏​ធំ​មួយ​សន្មត់​ជានា​វា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក USS NIMITZ ។ ដោយ​ចូល​ក្នុង​ច្រក​សមុទ្រ​នេះ ស្ថិត​នៅ​ចន្លោះ​ប្រទេស​អូ​ម៉​ង់ និង​ប្រទេស​អ៊ី​រ៉​ង់ ជា​កន្លែង​ឆ្លងកាត់​នៃ​នាវា​ដឹក​ប្រេង ដែល​នាំ​ចេញ​ប្រេង​ដល់​១​ភាគ​៤​នៃ​ការ​នាំ​ចេញ​ប្រេងកាត​លើ​ពិភពលោក​នាវា​សន្មត់​ថា​ជា​របស់​អា​មេ​រិ​ក​នោះ ដែល​ផ្ទុក​យន្តហោះ​ប្រដេញ​ធុន F-18 ប្រមាណ​ជា​១៥​គ្រឿង ត្រូវ​បាន​ចោម​វាយប្រហារ​ដោយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ ។

កាល​អំឡុង​ខែមេសា​នាវា​ប្រដេញ​អ៊ី​រ៉​ង់​១១គ្រឿង​ធ្លាប់​ចូល​ទៅ​កៀក​នឹង​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ដែល​ល្បាត​ក្នុង​តំបន់​ដែនទឹក​នោះ ។ ចាប់តាំងពី​នោះ​មក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​កងកម្លាំង​ជើង​ទឹក​អា​មេ​រិ​ក កម្ទេច​រាល់​នាវា​ដែល​ទៅ​រំខាន​កងកម្លាំង​អា​មេ​រិ​ក​ក្នុង​តំបន់ ។

ប៉ុន្តែ​នា​ថ្ងៃ​ទី​២៩ កក្កដា នោះ​បេស​កម្ម​របស់​នាវា​ផ្តុ​ក​យន្តហោះ​អា​មេ​រិ​ក​នេះ ពុំ​មាន​ដូច​ការ​គ្រោង​ទុក​ឡើយ ។ ម៉ា​កែ​ត​សន្មត់​ជានា​វា​ផ្ទុក​យន្ត​ហោះ​របស់​អា​មេ​រិ​ក​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ជា​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ដោយ​ឧទ្ធម្ភាគចក្រ​នោះ​បាញ់​មី​ស៊ី​ល​១​គ្រាប់​សំដៅ​គោលដៅ​នេះ ។ បន្ទាប់​មក​បណ្ដា​នាវា​ប្រដេញ​លឿន​របស់​អ៊ីរ៉​ង់ បាន​បើក​មក​ព័ទ្ធ​ជុំវិញ​នាវា​នោះ រួច​កង​កុំម៉ង់ដូ​មួយ​របស់​កង​ឆ្មាំ​បដិវត្តន៍​បាន​ឡើង​ទៅ​លើ​នាវា​ដើម្បី​ត្រួតត្រា ។

បេសកកម្ម​នោះ​មើលទៅ​ដូច​ជា​ការ​ពិត តែ​នោះគ្រាន់​ជា​សមយុទ្ធ​មួយ​របស់​អ៊ី​រ៉​ង់​ក្នុង​ឈូង​សមុទ្រនេះ​ប៉ុណ្ណោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ