ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដក​ទាហាន​១២.០០០​នាក់​ចេញពី​អា​ល្លឺ​ម៉​ង់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​ល្លឺ​ម៉​ង់ ៖ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក MARK ESPER ប្រកាស​នា​ថ្ងៃ​ទី​២៩ កក្កដា ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក ប្រមាណ​ជា​១២.០០០​នាក់​ចេញពី​អា​ល្លឺ​ម៉​ង់​ដោយ​ហៅ​គម្រោង​នោះ​ថា ជា​ការ​ចាំបាច់​ខាង​យុទ្ធសាស្ត្រ…

សហរដ្ឋអាមេរិក​-​អា​ល្លឺ​ម៉​ង់ ៖ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក MARK ESPER ប្រកាស​នា​ថ្ងៃ​ទី​២៩ កក្កដា ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក ប្រមាណ​ជា​១២.០០០​នាក់​ចេញពី​អា​ល្លឺ​ម៉​ង់​ដោយ​ហៅ​គម្រោង​នោះ​ថា ជា​ការ​ចាំបាច់​ខាង​យុទ្ធសាស្ត្រ ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា ត្រៀម​រក្សា​ទុក​ទាហាន​ទាំងនោះ​វិញ ប្រសិនបើ​អា​ល្លឺ​ម៉​ង់​បង់ប្រាក់​កាន់តែ​ច្រើន​ថែម​ទៀត​ដល់​អូ​​តង់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​រូប​នោះ​គូសបញ្ជាក់​ថា ទាហាន
អា​មេ​រិ​ក​ប្រមាណ​ជា​៣៤.៥០០​នាក់​បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ ក្នុង​នោះ​ប្រមាណ​ជា​៦.
៤០០​នាក់ នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​សហ​រដ្ឋ​អា​មេ​រិ​ក​វិញ ចំណែក​ទាហាន​ប្រមាណ​ជា​៥.៦០០​នាក់​ទៀត​នឹង​ត្រូវ​ដាក់​ពង្រាយ​ជា​ថ្មី ក្នុង​ប្រទេស​ដទៃ​ៗ​ទៀត​ជា​សមាជិក​អូតង់ ពិសេស​នៅ​បែ​ល​ហ្ស៊ិ​ក និង​អ៊ី​តា​លី ។

លោក MARK ESPER អះអាង​ទៀត​ថា ទិស​ដៅ​នោះ​គឺជា​យុទ្ធសាស្ត្រ​ពិសេស ដើម្បី​ធានា​ភាព​ជឿជាក់​ក្នុង​ការ​ប្រឈម​មុខជា​មួយ​រុ​ស្ស៊ី ។ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​សន្និសីទ​សារព័ត៌​មាន​​នេះ​របស់​លោក នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក​ដូ​ណា​ល់ ត្រាំ ពន្យល់​ថា ការ​ដកទ័ព​នេះ​ជា​ការ​សម្រេច​​​ដ៏​តឹងតែង​មួយ ព្រោះតែ​អា​លឺ្ល​ម៉​ង់​ប​ដិសេ​ធ​មិន​ព្រម​ចំណាយ​ប្រាក់​ថែម​ច្រើន​ទៀត ។

លោក​ថា​ងាយ​យល់​បំផុត​ការ​ដកទ័ព​នោះ​ចេញពី​អា​ល្លឺ​ម៉​ង់ ក៏​ព្រោះតែ​ប្រទេស​នេះ​មិន​ព្រម​បង់​ប្រាក់​ថែម ។ លោក​ថា​ផែនការ​នោះ​អាច​សើរើ​ឡើង​វិញ ។ ប្រសិនបើ​អា​ល្លឺ​ម៉​ង​ចាប់ផ្ដើម​បង់ប្រាក់​ថែម​នោះ​ខ្ញុំ​នឹង​ពិចារណា​ឡើង​វិញ ។

ចំពោះ​ការ​ប្រកាស​នោះ​ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ ក្រសួង​ការពារ​ប្រទេស​និង​ក្រសួង​ការ​បរទេស​អាល្ល​ម៉​ង់​គូសបញ្ជាក់​ថា រដ្ឋាភិបាល​សហ​ព័ន្ធ​បានដឹង​ពី​ការ​សម្រេច​នោះ ហើយនឹង​រួម​សហការ​ជិតដិត​ក្នុង​ការ​អនុវត្ត​ជាមួយ​បណ្ដា​រដ្ឋ​ក្នុង​តំបន់​រដ្ឋាភិបាល​អា​មេ​រិ​ក​និង​ក្នុង​ផ្ទៃ​អូតង់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ