ខឹងអត់បានច្រៀង ឈរសម្លក់និងប្រើពាក្យអសុរោះ ត្រូវនារីរត់តុដោះស្បែកជើងវាយបែកចិញ្ចើម
រាជធានីភ្នំពេញ ៖ ២នាក់បងប្អូនធម៌ចូលផឹកស៊ីក្នុងហាងខារ៉ាអូខេ ខឹងកុំម៉ង់បទចម្រៀងអត់បានច្រៀងចេញមកវិញឈរសម្លក់ ត្រូវនារី
រាជធានីភ្នំពេញ ៖ ២នាក់បងប្អូនធម៌ចូលផឹកស៊ីក្នុងហាងខារ៉ាអូខេ ខឹងកុំម៉ង់បទចម្រៀងអត់បានច្រៀងចេញមកវិញឈរសម្លក់ ត្រូវនារី
រាជធានីភ្នំពេញ ៖ ២នាក់បងប្អូនធម៌ចូលផឹកស៊ីក្នុងហាងខារ៉ាអូខេ ខឹងកុំម៉ង់បទចម្រៀងអត់បានច្រៀងចេញមកវិញឈរសម្លក់ ត្រូវនារីជាអ្នករត់តុដោះស្បែកជើងកែងចោទវាយបែកចិញ្ចើមហូរឈាមម្នាក់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ មករា ស្ថិតនៅក្នុងហាងផឹកស៊ី «ជំនោរក្បាលទំនប់១ថ្មី» តាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ
មន ។
ប្រភពពីស្ត្រីបម្រើការក្នុងហាងឱ្យដឹងថា កាលពីវេលាម៉ោងជាង១១យប់ បុរស២នាក់នធេះបានចូលទៅផឹកស៊ីក្នុងហាងដែលមានភ្ញៀវសរុបទាំងអស់៤ ទៅ៥តុ ដោយនៅក្នុងហាងមានចាក់ខារ៉ាអូខេឱ្យកុំម្ម៉ង់បទចម្រៀងច្រៀង តែច្រៀងតាមលំដាប់លំដោយ អ្នកទៅមុនបានច្រៀងមុន ។
ដោយឡែកបុរស២នាក់នោះ ចូលទៅក្រោយគេ ដូច្នេះត្រូវច្រៀងក្រោយគេទម្រាំតែវិលជុំ បែរជាបុរសទាំង២នាក់ខឹង ក៏ហៅគិតលុយហើយត្រឡប់ទៅវិញ ប៉ុន្តែពេលដែលគិតលុយហើយមិនបានចេញទៅវិញភ្លាមៗទេ បាននៅឈរសម្លក់នារីបម្រើដោយនិយាយ ពាក្យអសុរោះថា «ពួកនាងឯងទាល់តែមានខ្សែទើបកុំម្ម៉ង់បទចម្រៀងបានច្រៀង» ។ ដោយសារតែនិយាយពាក្យអសុរោះពេក ទើបនារីរត់តុខឹងបង្កជាអំពើហិង្សាដោះស្បែកជើងកែងចោទវាយបែកចិញ្ចើមខាងឆ្វេងតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ