ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ ក្លិប​ថ្មី​របស់ Beckham ដាក់​សំណើ​ចែចូវ​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​របស់ Barca

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្លិប Inter Miami របស់​អតីត​កីឡាករ​ឆ្នើម​ជម្រើសជាតិ​អង់គ្លេស David Beckham នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក ត្រូវ​បាន​រាយការណ៍​ថា…

សហរដ្ឋអាមេរិក ៖ ក្លិប Inter Miami របស់​អតីត​កីឡាករ​ឆ្នើម​ជម្រើសជាតិ​អង់គ្លេស David Beckham នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក ត្រូវ​បាន​រាយការណ៍​ថា បាន​ដាក់​សំណើ​ទៅ​កាន់​ក្លិប​យក្ស Barcelona ដើម្បី​ចរចា​ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Luis Suarez​។

Luis Suarez កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​មួយ ជុំវិញ​ការ​ផ្លាស់​ប្តូរ​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ដោយ​រូបគេ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ចុង​ក្រោយ នៃ​កិច្ចសន្យា​ជាមួយ​ក្លិប Barca ។ ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​លេចធ្លោ​មួយ​ដដែល ដោយ​រកបាន ១៩​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​សម្រេច​គ្រាប់​បាល់​បាន ១២​លើក​គ្រប់ការ​ប្រកួត​សម្រាប់ Barca រដូវ​កាល​នេះ ។

ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ Mundo Deportivo បានឱ្យ​ដឹង​ថា​ក្លិប Inter Miami បាន​សំរេចចិត្ត​សាកល្បង​ដាក់​សំណើ​ទៅ​កាន់​ក្លិប Barca ដើម្បី​ចែចូវ​នាំ​យក​ខ្សែប្រយុទ្ធ​រូប​នេះ ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​សហរដ្ឋអាមេរិក​។ បន្ទាប់​ពី​បានដឹង​ពី​ដំណឹង​ចុង​ក្រោយ អំពី​ភាព​មិន​ចុះសម្រុង​គ្នា​ជា​ច្រើន​រវាង​កីឡាករ និង​ក្រុម​គ្រូបង្វឹក​ក្រុម Barca ក្រោម​ការ​ដឹកនាំ​របស់​លោក Quique Setién​។

ស្រប​ពេល​ដែល​បច្ចុប្បន្ន Barca កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ចង់បាន​ខ្សែប្រយុទ្ធ Lautaro Martínez របស់​ក្លិប Inter Milan ថែម​ទៀត ហើយ​វា​នឹង​អាច​ធ្វើ​ឱ្យ Suarez សម្រេចចិត្ត​ចាក​ចេញពី​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ​។

ការ​ចង់បាន Suarez ពី David Beckham មិន​ត្រឹមតែ​សម្រាប់​សមត្ថភាព​រក​គ្រាប់​បាល់​របស់​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ព្រោះតែ​ពួក​គេ​ជឿ​ថា​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ​នេះ នឹង​ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​ពី​សហគមន៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​រដ្ឋ Miami៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ