តួនាទី ៥ ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ​ដើម្បី​ឱ្យ​កូន​ជោគជ័យ !


ការ​ចិញ្ចឹម​មើលថែ​ល​កូន​ដែល​ជួយ​ឲ្យ​កូន​ធំធាត់​ឡើងជា​បុគ្គល​ជោគជ័យ​មិនមែន​ជា​រឿង​ដែល​មាន​រូបមន្ត​បកស្រាយ​បាន​ច្បាស់លាស់​ទេ ។ លោក​សាស្ត្រាចារ្យ រ៉ូ​ណ​ល ហ្វឺ​ហ្គឺ​សាន់ (Ronald Ferguson) ដែល​មក​ពី​សាកលវិទ្យាល័យ Harvard ដែល​បាន​ចំណាយពេល​សិក្សា​ពី​ឥទ្ធិពល​នៃ​ស្តាយ​ចិញ្ចឹម​កូន​លើ​ឱកាស​ជោគជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​ដែល​ដើរតួ​ដូច​ខាងក្រោម​នេះ​អាច​ជួយ​បង្កើន​ឱកាស​ជោគជ័យ​របស់​កូន ។

១. ដៃគូ​រៀន
ឪពុក​ម្តាយ​មាន​តួនាទី​ធ្វើ​ឲ្យ​កូន​ៗ​ចាប់អារម្មណ៍​លើ​ការ​រៀនសូត្រ​តាំងពី​នៅ​ក្មេង ឬ​មុន​ពេល​ចាប់ផ្តើម​ទៅ​រៀន​នៅ​សាលា ។ លោក​សាស្ត្រាចារ្យ​គិត​ថា​តួនាទី​នេះ​មាន​សារៈសំខាន់​ជាងគេ​ក្នុង​ចំណោម​តួនាទី​ទាំងអស់ ។ លោក​បាន​ប្រាប់​មក​ទៀត​ថា ក្មេង​ដែល​ជោគជ័យ​ភាគច្រើន​អាច​អាន​អក្សរ​ងាយ​ៗ​តាំងពី​នៅ​ថ្នាក់​ម​តេ​យ្យ ។

២. អ្នក​តាមដាន​ការ​លូតលាស់
តួនាទី​នេះ​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​តាមដាន​បរិស្ថាន​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​កូន​ៗ និង​ធានា​ថា​ពួក​គេ​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ត្រូវការ ។ វា​មិនមែន​មាន​ន័យ​ថា​ឪពុក​ម្តាយ​ត្រូវ​ខ្វល់ខ្វាយ​ពី​គ្រប់​រឿង​ទាំងអស់​ក្នុង​ជីវិត​កូន​ៗ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​កូន​ៗ​មិន​មាន​ភាព​ឯករាជ្យ ។

៣. ទស្សនៈវិទូ
លោក ហ្វឺ​ហ្គឺ​សាន់ បាន​និយាយ​ទៀត​ថា តួនាទី​នេះ​មាន​សារៈសំខាន់​លេខ​ពីរ ព្រោះ​វា​ជួយ​ឲ្យ​កូន​ៗ​រកបាន​នូវ​គោលដៅ​ក្នុង​ជីវិត​របស់​ខ្លួន ។ ឪពុក​ម្តាយ​ដើរតួ​ជា​អ្នក​សួរ និង​ឆ្លើយ​សំណួរ​ជ្រៅ​ៗ​ទាក់ទិន​ពី​ជីវិត និង​មិន​មើលងាយ​សមត្ថភាព​របស់​កី​ន​ៗ​ក្នុង​ការ​យល់​ពី​ប្រធានបទ​នេះ​ឡើយ ។

៤. គំរូ
តួនាទី​នេះ​ជា​តួនាទី​ដែល​ឪពុក​ម្តាយ​ជា​ច្រើន​ព្យាយាម​ដើរតួ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។ ឪពុក​ម្តាយ​ដែល​ជោគជ័យ​ក្នុង​ផ្នែក​នេះ​ជា​មនុស្ស​ដែល​ដឹង​ពី​តម្លៃ​ដែល​ខ្លួន​គោរព​ច្បាស់លាស់ និង​ព្យាយាម​បង្រៀន​នូវ​គោលការណ៍​ទាំងនោះ​ទៅ​កូន​ៗ​ដែរ ។

៥. អ្នក​ចរចា
តួនាទី​នេះ​ជួយ​បង្រៀន​ដល់​កូន​ៗ​ឲ្យ​ចេះ​គោរព​អ្នក​ដទៃ​ពេល​ដែល​ពួក​គេ​ព្យាយាម​ការពារ​ខ្លួនឯង និង​ការពារ​អ្វី​ដែល​ពួក​គេ​ជឿជាក់​លើ ជា​ពិសេស​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​អំណាច និង​ឋានៈ​ខ្ពស់​ខ្ពស់​ក្នុង​សង្គម​ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ