ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តអនុញ្ញាត​ឱ្យ​និស្សិត​ប្រឡង​ជាប់​អាហារូបករណ៍​ ​ចូល​ជួប​សំ​ណេះសំណាល

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល ​៖ ​លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ បាន​អនុញ្ញាត​អោយ​និស្សិត​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៥​ឆ្នាំ ចំនួន​៤​រូប ចូល​ជួប​សំណេះសំណាល និង​សម្ដែង​ការ​គួរសម ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាលាខេត្ត​កណ្ដាល ដោយ​មានការ​ចូលរួម​ពី​លោក​​អភិបាលរង​ខេត្ត មន្ត្រី​ពាក់ព័ន្ធ និង​អាណាព្យាបាល​របស់​​និស្សិត​ដើម្បី​លើកទឹកចិត្ត និង​ផ្ដល់​អនុសាសន៍​ល្អ​ៗដល់ក្រុម​និស្សិត​ផងដែរ​។

ក្នុង​ឱកាស​នោះដែរ លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ប្អូន​ៗ​និស្សិត​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ទទួលយក​នូវ​យក​ចំណេះដឹង​បន្ថែម ដើម្បី​អភិវឌ្ឍន៍​ខ្លួន​អោយទៅ​ជា​ធនធាន​ដ៏​មាន​សមត្ថភាព សម្រាប់​បម្រើ​សង្គម និង​ប្រទេស​ជាតិ ។

លោក​បាន​បន្ត​ថា ក្នុង​ពេល​បច្ចុប្បន្ន មិន​ថា​ប្រទេស​កម្ពុជា និង​ប្រទេស​លើ​សកលលោក បាន​នឹង​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​រាល​ត្បា​ត​ជំងឺ​កូ​វិ​ដ​-១៩ ដូច្នេះ​សូម​ប្អូន​ៗ ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម ត្រូវ​ការពារ​ខ្លួន​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​​ធ្វើ​​អនាម័យ​ជា​ប្រចាំ ហើយ​​លោកអភិបាល​ខេត្ត​ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​ទាំង៤​រូប​នូវ​ថវិកា ក្នុង​ម្នាក់​ចំនួន១លាន​រៀល​ផង​ដែរ​។

សូម​បញ្ជាក់​ថា និស្សិត​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម មាន​ចំនួន ៤​នាក់ រួម​មាន ​១-ឈ្មោះ ម៉ា សៀ​កមួយ ភេទ​ស្រី មុខ​ជំនាញ​ហិរញ្ញវត្ថុ​ធនាគារ ​២-ឈ្មោះ ស្រ៊ុ​ន សុវណ្ណ​រ័​ត្ន ភេទ​ប្រុស មុខ​ជំនាញ IT ៣​-ឈ្មោះ ធឿ​ន បញ្ញា ភេទ​ស្រី មុខ​ជំនាញ បច្ចេកវិទ្យា​ចំណីអាហារ និង​៤-ឈ្មោះ សាស់ រក្សា ភេទ​ស្រី មុខ​ជំនាញ​បច្ចេកវិទ្យា​ចំណីអាហារ ។ និស្សិត​ទាំង​៤​រូប ត្រូវ​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រយៈពេល ៥​ឆ្នាំ ។

គួរ​រំលឹក​ដែរ​ថា យោង​តាម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ៦​ខែ​ដើមឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ ៦​ខែ​ចុងឆ្នាំ​២០១៩ ភាគី​ខេត្ត​អាន​យ៉ាង​បាន​ឯកភាព​ផ្តល់​អាហារូបករណ៍​ចំនួន៦​កន្លែង ដល់​សិស្ស និស្សិត​ខេត្តកណ្តាល ដើម្បី​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​អាន​យ៉ាង ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ