ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​អ្នក​ចង់បាន​ការងារ​ដែល​អ្នក​ស្រលាញ់ អ្នក​ត្រូវធ្វើ ៣​រឿង​នេះ​មុន​ពេល​ដាក់​ពាក្យ !

3 ឆ្នាំ មុន

ប្រសិនបើ​បច្ចុប្បន្ន​នេះ​អ្នក​ត្រូវការ​ការងារ​មួយ​ជា​បន្ទាន់ ការងារ​អ្វី​ក៏​អ្នក​គួរតែ​ធ្វើ​ដែរ ។ អ្នក​គ្រាន់តែ​រក​ការ​ប្រកាស​រក​បុគ្គលិក ដាក់​ពាក្យ និង​ព្យាយាម​រហូត​អ្នក​ត្រូវ​បាន​ទទួល​សម្រាប់​ការងារ​អ្វីមួយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​រកបាន​ការងារ​ដែល​អ្នក​ស្រលាញ់ អ្នក​ប្រហែលជា​ត្រូវធ្វើ​អ្វី​ច្រើន​ជាង​ការ​រក​ការងារ​ទៅ​ទៀត ។…

ប្រសិនបើ​បច្ចុប្បន្ន​នេះ​អ្នក​ត្រូវការ​ការងារ​មួយ​ជា​បន្ទាន់ ការងារ​អ្វី​ក៏​អ្នក​គួរតែ​ធ្វើ​ដែរ ។ អ្នក​គ្រាន់តែ​រក​ការ​ប្រកាស​រក​បុគ្គលិក ដាក់​ពាក្យ និង​ព្យាយាម​រហូត​អ្នក​ត្រូវ​បាន​ទទួល​សម្រាប់​ការងារ​អ្វីមួយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​រកបាន​ការងារ​ដែល​អ្នក​ស្រលាញ់ អ្នក​ប្រហែលជា​ត្រូវធ្វើ​អ្វី​ច្រើន​ជាង​ការ​រក​ការងារ​ទៅ​ទៀត ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​ស្រាវជ្រាវ​ពី​ស្ថាប័ន​ការងារ និង​មនុស្ស​នៅ​ទីនោះ​ជា​មុន​សិន ។

បើ​អ្នកមាន​ពេលទំនេរ​ច្រើន អ្នក​អាច​ទុក​ពេល​ក្នុង​ការ​ស្រាវជ្រាវ និង​ពង្រឹង​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស ។ ប៉ុន្តែ​ខណៈ​ដែល​អ្នក​កំពុងធ្វើការ​នៅ​កន្លែង​ចាស់ ឬ​កំពុង​តែ​ព្យាយាម​បញ្ចប់​ការ​សិក្សា អ្នក​គួរ​ចង​ចាំ​ថា​ការ​រក​ការងារ​ដែល​អ្នក​ស្រលាញ់​ប្រៀប​បានជា​កិច្ចការ​ស្រាវជ្រាវ​ចុង​ក្រោយ​ដែល​អ្នក​ត្រូវធ្វើ ។ខាងក្រោម​នេះ គឺជា​ជំហាន​មួយ​ចំនួន​ដែល​អ្នក​គួរ​ដើរ​ប្រសិនបើ​អ្នក​ចង់​រកបាន​ការងារ​ដែល​អ្នក​ស្រលាញ់ ៖

១. ការ​ស្រាវជ្រាវ
អ្នក​គួរតែ​ស្រាវជ្រាវ​រក​ស្ថាប័ន​ការងារ​ដែល​អ្នក​គិត​ថា​ស័ក្តិសម​នឹង​អ្នក​ជាងគេ ឬ​ស្ថាប័ន​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​មនុស្ស​ធ្វើការ​ក្នុង​វិស័យ​របស់​អ្នក ។

២. បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស
រក​បុគ្គលិក​ដែល​កំពុងធ្វើការ​នៅ​ទីនោះ និង​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​ពួក​គេ ។ បច្ចុប្បន្ន​នេះ​វា​មិន​មាន​ភាព​ពិបាក​ពេក​ទេ ព្រោះ​អ្នក​អាច​ធ្វើការ​ស្វែងរក​តាម​ប្រព័ន្ធ​សង្គម និង​ទាក់ទង​ទៅ​ពួក​គេ​តាម​ប្រព័ន្ធ​នេះ​បាន ។ គោលដៅ​ដំបូង​របស់​អ្នក​គឺ​ការ​សាកសួរ​ពី​ព័ត៌មាន​សំខាន់​ៗ​របស់​ក្រុមហ៊ុន មុន​នឹង​សួរ​ពី​ឱកាស​ការងារ​ដែល​កំពុង​ត្រូវការ​មនុស្ស ។

៣. ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត
ជាក់ស្តែង អ្នក​មិន​គួរ​រំពឹង​ទុក​ថា ស្ថាប័ន​ទី​មួយ​ដែល​អ្នក​ស្រលាញ់ និង​មនុស្ស​ទី​មួយ​ដែល​អ្នក​ទាក់ទង​ទៅ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បានការ​ងារ​ដែល​អ្នក​ចង់បាន​ទេ ។ វិធីសាស្ត្រ​នេះ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត និង​ការ​ផ្ញើរ​សារ​ទៅ​កាន់​មនុស្ស​ម្នាក់​ជា​ច្រើន​ដង​ផង​ដែរ ។

អ្វី​ដែល​សំខាន់​គឺ ប្រសិនបើ​មនុស្ស​ម្នាក់​ឲ្យ​ពេលវេលា​របស់​ពួក​គេ​ទៅ​កាន់​អ្នក មិន​ថា​តាម​រយៈ​ការ​ផ្តល់​យោបល់​លើ​ប្រវត្តិរូប​សង្ខេប ឬ​លិខិត​អម​របស់​អ្នក ឬ​ជួយ​អ្នក​ក្នុង​បទ​សម្ភាសន៍​ទេ អ្នក​គួរតែ​ផ្ញើ​សារ​ឬ​អ៊ីមែល​អរគុណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ក្នុង​កំឡុង​ពេល ២៤​ម៉ោង​បន្ទាប់​ពី​បទ​សម្ភាសន៍​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ