វិធីសាស្ត្រនិយាយតាមទូរស័ព្ទឱ្យសង្សារបាក់ចិត្តស្រឡាញ់
រឿងទំនាក់ទំនងនៃស្រទាប់យុវវ័យ ការប្រើប្រាស់វោហារកោសល្យ គឺជាកិច្ចការដ៏សំខាន់បំផុតដើម្បីផ្តោះប្តូរពាក្យពេចន៍ចេញពីក្រអៅបេះដូងផ្ញើសារឱ្យដៃគូបានដឹង និងយល់ចិត្តថ្លើមគ្នា ។

ម្យ៉ាងវិញទៀត ក្នុងកិច្ចសន្ទនានោះមានពេលខ្លះបែរទៅជារឿងលំបាកទៅវិញសម្រាប់បុគ្គលមួយចំនួនដែលហាមាត់មិនរួចចំពោះមុខដៃគូរបស់ខ្លួន តែបើបញ្ចេញវោហារតាមទូរស័ព្ទចល័តអាចធ្វើបានល្អទៅវិញ ។ ខាងក្រោមនេះគឺជារបៀបនិយាយតាមទូរស័ព្ទឱ្យសង្សារលង់ចិត្តស្រឡាញ់ ៖
១-សូមចងចាំថា មនុស្សប្រុសគ្រប់រូប គឺមិនដូចគ្នាទេ ។ ដូច្នេះចូររកអ្វីដែលជារឿងរូបគេចូលចិត្តដើម្បីឱ្យកិច្ចសន្ទនានោះប្រព្រឹត្តទៅដ៏មានអត្ថន័យ និងផ្អែមល្ហែមដូចទឹកឃ្មុំ ។
២-ត្រូវសម្តែងដូចជារូបគេនៅក្បែរអ្នកដូច្នោះដែរ ខណៈពេលកំពុងនិយាយ ។ ប្រសិនជាសម្តែងអារម្មណ៍បែបនេះចំពោះបុរសម្នាក់នោះ វានឹងផ្តល់ភាពងាយស្រួលជាងមុនច្រើន (ស្និទ្ធស្នាលគ្នា) នៅពេលអ្នកជួបមុខគ្នាផ្ទាល់ ។
៣-ត្រូវពោល ឬប្រើពាក្យពេចន៍យ៉ាងណាឱ្យចេះគួរសម ។ កិច្ចការត្រង់ចំណុចនេះ គឺស្ថិតក្នុងចំណោមរឿងសំខាន់បំផុតដែលអ្នកចាំបាច់ត្រូវតែអនុវត្ត ។ ធ្វើដូច្នេះ វានឹងធ្វើឱ្យរូបគេមានអារម្មណ៍ចង់ ឬត្រូវការអ្នកនៅក្បែរ ម្យ៉ាងទៀត រូបគេនឹងមានក្តីរីករាយឥតឧបមានៅពេលជួបអ្នកពេលក្រោយពីនោះ ។
៤-ពោល ឬប្រើសម្តីយ៉ាងណាឱ្យមានសុជីវធម៌ ចៀសវាងនិយាយជាមួយរូបគេដូចជាអ្នកកំពុងនិយាយជាមួយសត្វធាតុចិញ្ចឹមឱ្យសោះ គឺលៃយ៉ាងណាឱ្យទន់ភ្លន់ និងផ្អែមល្ហែម បុ៉ន្តែកុំឱ្យផ្អែមខ្លាំងពេក ។
៥-សារភាពប្រាប់គាត់ថា អ្នកស្រឡាញ់គាត់ ។ ការថ្លែងនោះត្រូវច្បាស់ថា អ្នកពិតជាមានន័យដូច្នេះប្រាកដមែន គឺនិយាយឱ្យដូចជាការពិតអញ្ចឹងដែរ ។
៦-កុំនិយាយកុហកឱ្យសោះ ។ ការនិយាយកុហក គឺជារឿងដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរបស់អ្នក ហើយវាក៏អាចនាំឱ្យបុរសម្នាក់នោះលែងជឿទុកចិត្តអ្នកទៀត តមកអ្នកទាំងពីរ ឬមានម្នាក់អាចបែកចិត្តពីគ្នាបាន ។
៧-និយាយលើកពីព្រឹត្តិការណ៍តទៅមុខ ឬស្ថិតនៅខាងមុខដែលនឹងកើតឡើង ។
៨-ត្រូវពោលដោយបង្កប់នូវរឿងអាថ៌កំបាំងខ្លះក្នុងកិច្ចសន្ទនានោះ ។ ដូចជាពោលយ៉ាងដូច្នេះថា «តើបងដឹងទេថា បងស្ទើរតែធ្វើឱ្យអូនឆ្កូតហើយ ព្រោះលង់ចិត្តស្រឡាញ់បងពេក» ឬនិយាយថា «នៅពេលបងថើបអូន ឬស្នាមញញឹមរបស់បង» ជាដើម ៕
ចែករំលែកព័តមាននេះ