ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​នៅ​ភោជនីយដ្ឋាន shabu shabu ក្នុង​ប្រទេស​ជប៉ុន ស្លា.ប់​ម្នាក់ របួស​១៧​នាក់ (វីដេអូ)

3 ឆ្នាំ មុន

ហ្វូ​គូ​ស៊ី​ម៉ា ៖ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ បាន​និយាយ​ថា មនុស្ស​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា បាន​ស្លាប់ ហើយ​មនុស្ស​១៧ នាក់​ផ្សេង​ទៀត បាន​រង​របួស…

ហ្វូ​គូ​ស៊ី​ម៉ា ៖ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ បាន​និយាយ​ថា មនុស្ស​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា បាន​ស្លាប់ ហើយ​មនុស្ស​១៧ នាក់​ផ្សេង​ទៀត បាន​រង​របួស បន្ទាប់​ពី​ការ​ផ្ទុះ​នៅ​ឯ​ភោជនីយដ្ឋាន​មួយ ក្នុង​ទីក្រុង​កូ​រី​យ៉ា​ម៉ា នៅ​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

យោង​តាម​កាសែត​ក្យូ​ដូ បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ប៉ូ​លី​ស និង​អ្នក​ពន្លត់អគ្គីភ័យ បានអោយ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ភោជនីយដ្ឋាន​​យីហោ shabu shabu នៅ​ម៉ោង​ប្រហែល​៩​ព្រឹក (​ម៉ោង​នៅ​ក្នុង​តំបន់​) ដែល​ការ​ផ្ទះ​នេះ ត្រូវ​បាន​គេ​ជឿ​ថា បណ្តាល​មក​ពី​ការ​លេច​ធ្លាយ​ឧស្ម័ន​ហ្គា​ស ។

មន្ត្រី​ប៉ូ​លី​សបាន​និយាយ​ថា ភោជនីយដ្ឋាន​នេះ កំពុងធ្វើការ​ជួសជុល ហើយ​គ្រោង​បើក​ដំណើរការ​ឡើង​វិញ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ។

បុគ្គលិក​ធនាគារ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​និយាយ​ថា មាន​បុគ្គលិក​ធនាគារ ២​នាក់ និង​អតិថិជន​ធនាគារ ​២​នាក់​ទៀត បាន​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ភ្លាម​ៗ​ផង​ដែរ ។

រូបភាព​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ជា​ច្រើន​បាន​បង្ហាញ​ថា សំណង់​សល់​តែ​គ្រោងឆ្អឹងតែ​ប៉ុណ្ណោះ ខណៈ​​អគារ​ភោជនីយដ្ឋានទាំងមូល ត្រូវ​បាន​បំផ្លិចបំផ្លាញ ។

បុគ្គលិក​ប្រុស​ម្នាក់​របស់​ធនាគារ​ក្នុងស្រុក​មួយ​ផ្សេង​ទៀត ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​កន្លែង​ផ្ទុះ បាន​និយាយ​ថា អគារ​ធនាគារ ក៏​រង​ការ​ខូចខាត ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ ការ​ផ្ទុះ​មួយ​នេះវា​មាន​សំឡេង​ខ្លាំង​ណាស់​” ។

អ្នកស្រុក​ម្នាក់ អាយុ​៦៣​ឆ្នាំ បាន​ប្រាប់​ថា គាត់​ឃើញ​ផ្សែងហុយ​ឡើង ជុំវិញ​កន្លែង​ផ្ទុះ និង​កម្ទេច​នៃ​កញ្ចក់បែក​ខ្ចាត់ខ្ចាយ​នៅ​ជុំវិញ ។ គាត់​និយាយ​ថា “​ខ្ញុំ ឮ​សំឡេង​ដូច​ជា​មាន​អ្វី​ធ្លាក់​មក​លើ​ផ្ទះ​របស់ខ្ញុំ ហើយ​ញ័រ​ខ្លាំង​” ។

ឧប្បត្តិ​ហេតុនេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ខណៈ​ដែល​ការ​ស៊ើបអង្កេត​មួយ​បាន​និង​កំពុង​ធ្វើ​ឡើង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ