ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស​អាច​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​បើ​ខ្វះ​កិច្ច​គាំពារ​សង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ក្រៅ​មក​ស្រុក​វិញ​អាច​កាន់តែ​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ដោយសារ​ខ្វះខាត​កិច្ច​គាំពា​សង្គម ។ នេះ​បើ​តាម​ប្រធាន​បេស​កម្ម​អង្ក​ការ​អន្តរជាតិ​ស្តី​ពី​ទេសន្តរប្រវេសន៍​ប្រចាំ​នៅ​កម្ពុជា​។ ថ្លែង​ក្នុង​សិក្ខាសាលា​ពី​គ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​២ កម្រិត​ថ្នាក់ដឹកនាំ​ស្ដី​ពី​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេសន្ដរប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ និង​ស្របច្បាប់​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ក្រៅ​មក​ស្រុក​វិញ​អាច​កាន់តែ​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ដោយសារ​ខ្វះខាត​កិច្ច​គាំពា​សង្គម ។ នេះ​បើ​តាម​ប្រធាន​បេស​កម្ម​អង្ក​ការ​អន្តរជាតិ​ស្តី​ពី​ទេសន្តរប្រវេសន៍​ប្រចាំ​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​សិក្ខាសាលា​ពី​គ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​២ កម្រិត​ថ្នាក់ដឹកនាំ​ស្ដី​ពី​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេសន្ដរប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ និង​ស្របច្បាប់​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោកស្រី គ្រ​ស្ទី​ន ផា​កូ ប្រធាន​បេសកកម្ម​អង្គការ​អន្ដរជាតិ​ស្តី​ពី​ទេសន្ដរប្រវេសន៍​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ដែល​រីក​រាលដាល់​ពេញ​សកលលោក​នោះ​មាន​ពលករ​ខ្មែរ វិល​ត្រឡប់​មក​កម្ពុជា​វិញ​អាច​កាន់តែ​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ជាង​មុន ដោយសារ កង្វះខាត​កិច្ច​គាំពារ​សង្គម ការ​ទទួល​បាន​ព័ត៌មាន​នៅ​មាន​កម្រិត ព្រមទាំង​ហានិភ័យ​នៃ​អំពើ​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​កើនឡើង​។

លោកស្រី​បន្ត​ថា ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ មាន​ផល​ប៉ះពាល់​ដោយ​មិន​ស្មើភាព​គ្នា​ទៅ​ដល់​ប្រជាជន​ដែល​សង្ឃឹម​នឹង​ទទួល​បាន​ជីវិត​កាន់តែ​ប្រសើ​ឡើង ហើយ​ធ្វើការ​ឆ្លង​ព្រំដែន​ដើម្បី​ទាញ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​ចាក​ចេញពី​ភាព​ក្រីក្រ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ងាយ​រង​គ្រោះ​របស់​ពលករ​នៅ​ក្នុង​កំឡុង​ពេល​លំបាក​នេះ ។

លោកស្រី​បាន​គូសបញ្ជាក់ ៖« នៅ​ប្រទេស​កម្ពុជា​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ ឲ្យ​ពលករ​ទេ​សន្ដរ​ប្រវេ​សន្ដ​ជាង​១០០.០០០​នាក់ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ខែមីនា ឆ្នាំ​២០២០ ។ នៅ​ពេល​ត្រឡប់​ទៅ​កាន់​សហគមន៍​របស់​ពួក​គេ​វិញ​ពលករ​ដែល​បាន​វិល​ត្រឡប់​ទាំងនោះ​អាច​កាន់តែ​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ជាង​មុន ដោយសារ​តែ​កង្វះខាត​កិច្ច​គាំពារ​សង្គម​ការ​ទទួល​បាន​ព័ត៌មាន​នៅ​មាន​កម្រិត ព្រមទាំង​ហានិភ័យ​នៃ​អំពើ​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​កើនឡើង​» ។

លោកស្រី​បន្ថែម​ថា ដោយសារ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​បាន​ណែនាំ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​អនុម័ត ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ថយ​ចុះ​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​បំ​លាស់​ទី និង​ទេសន្ដរប្រវេសន៍ ។ នៅ​ពេល​ដែល​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​បើក​ព្រំដែន​ឡើង​វិញ​ពេល​នោះ​យើង​ឃើញ​ការ​កើនឡើង​នៃ​ទេសន្ដរប្រវេសន៍ ជា​ពិសេស​ទៅ​កាន់​ប្រទេស​ថៃ ។

តើ​យើង​អាច​ជួយ​គាំទ្រ​ដល់​ពលករ​ទេស​ន្ដ​ប្រវេសន៍​ទាំងនោះ​ដោយ របៀប​ណា ដើម្បី​ធានា​ថា ដំណើរ​ទេស​ន្ដ​ប្រវេសន៍​របស់​ពួក​គេ គឺ​ស្របច្បាប់ និង​ស្រប​តាម​តម្រូវការ​ទទួល ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ពលករ ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ថ្លែង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​មិ​នា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍ ក្នុង​អំឡុង​កូ​វី​ដ​១៩ ជាង​១០​ម៉ឺន​នាក់ ។

សម្តេច​បន្ត​ថា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​ការ​ធ្វើ​ទេសន្តរប្រវេសន៍​រឹតតែ​ប្រឈម​ខ្លាំង ដោយហេតុ​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ មិនតែប៉ុណ្ណោះ ប្រទេស​មួយ​ចំនួន​បាន និង​កំពុង​តែ​កើនឡើង​នូវ​ចំនួន​អ្នក​ឆ្លង​ថ្មី​យ៉ាងច្រើន​លើសលប់ រៀងរាល់ថ្ងៃ ។

សម្ដេច​ក្រឡាហោម បន្ដ​ថា ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ទទួល​ពលករ​ក៏​ប្រឈម​ខ្លាំង​ទៅ​នឹង​ភាព​ប្រែប្រួល​ជា​អវិជ្ជមាន​នៃ​ចរន្ត​សេដ្ឋកិច្ច​ពិភពលោក និង​សេដ្ឋកិច្ច​ក្នុងស្រុក ដែល​ជំរុញ​ឲ្យ​ដំណើរការ​នៃ​រោងចក្រ​សហគ្រាស និង​វិស័យ​សេវាកម្ម​នានា​រាំងស្ទះ និង​ត្រូវ​ផ្អាក​ដំណើរការ​ជា​បន្តបន្ទាប់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ចំពោះ​ឯ​វិធានការ​បិទ​ព្រំដែន និង​បិទ​ការ​នាំ​ចូល​ពលករ​បរទេស​ក៏​នៅ​បន្ត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលករ​ត្រូវ​ធ្វើការ​សម្រេច ចិត្ត​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​គួរ​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​គោលដៅ​ដោយ​មិន​មានការ​ងារ​ប្រាក់​ចំណូល ឬ​ក៏​ត្រូវ​ត្រឡប់​ភូមិ​ស្រុក​វិញ ដើម្បី​ជួបជុំ​គ្រួសារ? ។

សម្ដេច​បាន​បញ្ជាក់​បន្ថែម​ថា «​គិត​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​មិ​នា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ក្នុង​អំឡុង​កូ​វី​ដ ១៩ មាន​ប្រមាណ​១០​ម៉ឺន​៣​ពាន់​នាក់ និង​ស្ត្រី​ប្រមាណ ៤៥​ភាគរយ ។ យើង​បាន និង​កំពុង​ទទួល​សង្គ្រោះ​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ ដោយ​គេចវេស​ពី​ស្ថានភាព​លំបាក ក្នុង​ប្រទេស​គោលដៅ និង​ព្យាយាម​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​តាម​ច្រក​មិន​ផ្លូវការ​ក្នុងអំឡុងពេល​ដែល​ប្រទេស​គោលដៅ​បាន និង​កំពុង​រឹត​បន្តឹង និង​បិទ​ប្រទេស ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ទៅ​មក នូវ​ជំងឺ​កូ​វី​ដ​-១៩» ។

សម្ដេច​ក្រឡាហោម បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​មិន​អាច​បញ្ចប់​ដោយ​ងាយ​ៗ​នោះ​ទេ ហើយ​ក៏​អាច​អូស​បន្លាយ​បន្ត​ទៀត ក្នុង​រយៈពេល​វែង ហេតុនេះ​កិច្ច​ការពារ​ពលករ​ទាំង​នៅ​ក្នុង​ប្រទេស​ទាំង​នៅ​ក្នុង​ប្រទេស​គោលដៅ គឺជា​ភារកិច្ច​ចាំបាច់​ដែល​គប្បី​ត្រូវ​យកចិត្តទុកដាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ