ខេត្តបន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ថា នៅខេត្តបន្ទាយមានជ័យមានអ្នកកើតជម្ងឺគ្រុនឈីកគិតចាប់ថ្ងៃទី១៩ ដល់២៨ ខែកក្កដា ឆ្នាំ២០២០ មានចំនួន១០៦នាក់ ក្នុងនោះស្ត្រីចំនួន៦១នាក់ និងកុមារចំនួន៤០នាក់ បានមកព្យបាលនៅមន្ទីពេទ្យក្រុងប៉ោយប៉ែត ហើយបច្ចុប្បន្នអ្នកបន្តព្យាបាលមានចំនួន៤១នាក់ ក្នុងនោះស្ត្រីចំនួន២៣នាក់និងកុមារី៣នាក់។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជម្ងឺគ្រុនឈីកនេះបានផ្ទុះឡើងកាលកាលឆ្នាំ២០១១ ដោយជំងឺប្រភេទនេះឆ្លងតាមរយៈមូសខ្លាញីខាំពីមនុស្សមម្នាក់ទៅមនុស្សជាច្រើនអ្នកទៀត បើសិនជាយើងមិនបានការពារដោយចងមុងនៅពេលដេក ហើយត្រូវកំចាត់មូសខ្លាញីដោយបាញ់ថ្នាំសម្លាប់ម៉ូសខ្លាញី និងកម្ទេចចោលជម្រោកម៉ូសខ្លាញីអោយអស់ ។

លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៩ កក្កដា រហូតដល់២៨ ខែកក្កដា ឆ្នាំ២០២០នេះ រកឃើញប្រជាពលរដ្ឋក្នុងភូមិចំនួន៦នៅក្រុងប៉ោយប៉ែត មានកើតជំងឺគ្រុនឈីកចំនួន១០៦នាក់ហើយបានមកសម្រាកព្យាបាលនៅមន្ទីពេទ្យក្រុងប៉ោយប៉ែត និងបានព្យាបាលជាសៈស្បើយត្រូវបានត្រឡប់ទៅផ្ទៈវិញ ដោយឡែកអ្នកនៅបន្តសម្រាកព្យាបាលមានចំនួន៤១នាក់ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អាការៈអ្នកមានជម្ងឺគ្រុនឈីកមានរោគសញ្ញាដូចជា កំដៅ៣៨អង្សាឡើង និងមានចេញជាកន្ទួលរមាស់លើស្បែក ឈឺសន្លាក់ដៃជើង ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រោយមានផ្ទុះជំងឺគ្រុនឈីកនៅតំបន់ប៉ោយប៉ែត ជាការណែនាំពីក្រសួងសុខាភិបាលនិងយកចិត្តទុកដាក់ពីអភិបាលខេត្ត បានចុះបាញ់ថ្នាំកម្ចាស់មូសខ្លានៅក្រុងប៉ោយប៉ែត និងចែកថ្នាំអាប៊ែតតាមមូលដ្ឋានជូនជូនប្រជាពលរដ្ឋដាក់តាមពាងរឺអាងដើម្បីកំចាត់មូសខ្លា និងចៃទឹកដែលជាប្រភពបង្កើតមូសខ្លាខាំបង្កជាជំងឺគ្រុនឈីក ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ