ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរចាញ់កម្លាំងលុយអឺរ៉ូ និងដុល្លារអូស្ត្រាលី តែស្មើកម្លាំងជាមួយដុល្លារអាមេរិក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះខ្សោយកម្លាំងជាងប្រាក់អឺរ៉ូ និង ប្រាក់ដុល្លារអូស្ត្រាលី ប៉ុន្តែស្មើកម្លាំងគ្នាជាមួយប្រាក់ដុល្លារអាមេរិក ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះខ្សោយកម្លាំងជាងប្រាក់អឺរ៉ូ និង ប្រាក់ដុល្លារអូស្ត្រាលី ប៉ុន្តែស្មើកម្លាំងគ្នាជាមួយប្រាក់ដុល្លារអាមេរិក ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ៣០ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរ ចាញ់កម្លាំងប្រាក់អឺរ៉ូ ដែល ១អឺរ៉ូ ទិញចូលរហូតដល់ ៤៨២៤ រៀល លក់ចេញ ៤៨៧២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៨០១ រៀល និងលក់ចេញតែ ៤៨៤៩ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់អត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះក៏ចាញ់ប្រៀបប្រាក់ដុល្លារអូស្ត្រាលីផងដែរ ដែល ១ដុល្លារអូស្ត្រាលី ទិញចូលរហូតដល់ ២៩៤០ រៀល លក់ចេញ ២៩៦៩ រៀល ដែល កាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៣៥ រៀល និងលក់ចេញតែ ២៩៦៤ រៀល ប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ហាងឆេងប្រាក់ដុល្លារអាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ វិញ គឺមិនមានការប្រែប្រួលទេនៅថ្ងៃនេះ និងថ្ងៃម្សិលមិញ ដោយ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ