ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ជីវិត​តែ​១ប៉​ព្រិច​ភ្នែក​​ក៏​បាត់​សូន្យ ខណៈចុះពីឡានទិញ​នំ​ហូប

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ពិតជា​អាណិត​សង្វេគ​ខ្លាំង​ណាស់ ដែល​ស្ត្រី​ម្នាក់​ត្រឡប់​ពី​យក​ចង្ហាន់​ទៅ​ប្រគេនព្រះសង្ឃ​នៅ​វត្ត​ជុំ​គ្រៀល ស្ថិត​​ក្នុងស្រុក​ទឹកឈូ​រួច​មក ​ជិះ​រថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ​តែ​មិន​ទាន់​ដល់​ផ្ទះ​ផង បានឈប់​រថយន្ត​ហើយ​ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​​33 ​ពី​ត្បូង​ទៅ​ជើង​-​ដើរ​ឆ្លង​ផុត​ផ្លូវ​ទៅ​ហើយ​ ស្រាប់តែត្រូវ​រថយន្ត​ពោង​ដឹក​ស៊ីម៉ង់ត៍​​​​បើក​មក​ពី​កើត​ទៅ​លិច​បុក​អូស​ជាប់​៥០ម៉ែត្រ…

​ខេត្តកំពត ៖ ពិតជា​អាណិត​សង្វេគ​ខ្លាំង​ណាស់ ដែល​ស្ត្រី​ម្នាក់​ត្រឡប់​ពី​យក​ចង្ហាន់​ទៅ​ប្រគេនព្រះសង្ឃ​នៅ​វត្ត​ជុំ​គ្រៀល ស្ថិត​​ក្នុងស្រុក​ទឹកឈូ​រួច​មក ​ជិះ​រថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ​តែ​មិន​ទាន់​ដល់​ផ្ទះ​ផង បានឈប់​រថយន្ត​ហើយ​ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​​33 ​ពី​ត្បូង​ទៅ​ជើង​-​ដើរ​ឆ្លង​ផុត​ផ្លូវ​ទៅ​ហើយ​ ស្រាប់តែត្រូវ​រថយន្ត​ពោង​ដឹក​ស៊ីម៉ង់ត៍​​​​បើក​មក​ពី​កើត​ទៅ​លិច​បុក​អូស​ជាប់​៥០ម៉ែត្រ ​បណ្ដាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង។

​ហេតុ​ការណ៍រន្ធត់ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី២៩ កក្កដា ​នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ៣៣ ​នៅ​មុខ​រោងចក្រ​ក្រុមហ៊ុន​ពូ​ចិន ​​ក្នុងភូមិ​កណ្ដាល​ទួល​ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

​​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​ទំ​ ទិ​ត្យ​ នគរបាល​ទទួល​ផ្នែក​ចរាចរ​ស្រុក​បានអោយ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​ឈ្មោះ​ង៉ែត ​ម៉ូ​ច​ អាយុ៥៤ឆាំ្ន​ នៅ​ភូមិ​ស្រូវ​លើ​ឃុំ​ដងទង់​ស្រុក​ដងទង់​ ខេត្តកំពត​។ ​ពួក​អ្នក​ឃើញ​ហេតុ​ការ​បាន​និយាយ​ទាំង​ក្ដី​អាណិតអាសូរ​ថា​ ស្ត្រី​រង​គ្រោះ​បាន​ខំ​ធ្វើនំចំណី ​រួម​ទាំង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ បាន​យក​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជុំ​គ្រៀល ​ប៉ុន្តែ​ជា​ការ​អកុសល​ត្រឡប់​មក​វិញ​មិន​ទាន់​ដល់​ផ្ទះ​ផង​ចុះ​ពីលើ​រថយន្ត​ហើយ​ដើរ​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ទាំង​ក្ដី​ស្រណោះ​។

​ចំណែក​រថយន្ត​ជា​អ្នក​បង្ក ​ត្រូវ​បាន​ឈប់​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ​ហើយ​អ្នកបើកបរ​ត្រូវ​បាន​រត់គេចខ្លួន​ ខណៈ​​ពេល​កង​នគរបាល​បាន​មក​ដល់​។​បន្ទាប់​នគរបាល​បាន​ពិនិត្យ​ហើយ​រួចរាល​នៅ​កន្លែង​កើតហេតុ​នគរបាល​បានអោយ​ក្រុម​សាច់ញាតិ​ដឹក​សព​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ភូមិកំណើត​និង​រថយន្ត​ជា​អ្នក​បង្ក​ត្រូវ​បាន​នគរបាល​យក​មក​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​។​​​​​​​​​​​

អត្ថបទសរសេរ ដោយ