ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ​​ឧកញ៉ា សុខ ប៊ុ​ន ​និង​បក្ខពួកត្រូវតុលាការសម្រេចហើយ​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឧកញ៉ា សុខ ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឧកញ៉ា សុខ ប៊ុ​ន និងបក្ខពួក៥នាក់ទៀត​ ពាក់​ព័ន្ធ​ករណី​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

ការ​ប្រកាស​សាលក្រម​នោះ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​ជនសង្ស័យ​ទាំង​៦​នាក់ កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ កន្លង​មកនេះ ។

សាលក្រម​បាន​ផ្តន្ទាទោស ​១-​ឧកញ៉ា សុខ ប៊ុ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០​លាន​រៀល ២-​ឈ្មោះ អ៊ុ​ង និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ ជា​ប្រធានក្រុម ប្រឹក្សា​សង្កាត់​កោះ រ៉ុ​ង ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៦ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០​លាន​រៀល ៣-​ឈ្មោះ សេង ហួ​លាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ចៅសង្កាត់​កោះ​រ៉ុ​ង ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០លាន​រៀល ។

៤-​ឈ្មោះ ហែម សា​ឡេះ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជាស​មា​ជិ​ក​ក្រុម​ប្រឹក្សា​សង្កាត់​កោះ​រ៉ុ​ង ​ផ្តន្ទាទោស​ដាក់ពន្ធ​នាគារ​កំណត់​៧​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០​លាន​រៀល ៥-​ឈ្មោះ កែវ សោម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះ​រ៉ុ​ង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០​លាន​រៀល និង​៦-ឈ្មោះ កែវ ពៅ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរជា​មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៦ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០លាន​រៀល ។ សាលក្រម​នេះ​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំលឹក​ថា ជនជាប់ចោទ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់​ពន្ធ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ជាង​៥០០ ហិ​កតា ប្រព្រឹត្ត​កោះ​រ៉ុ​ង ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​ប​ញ្ញាតិ​មាត្រា​៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា​ACU ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នឹង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០១៩ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ការ​ចោទប្រកាន់​នោះ ។

ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ តំណាង​អយ្យការ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ពួក​គេ​ជា​ផ្លូវ​ការណ៍ និង​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តែ​ម្តង​ទៅ ។ អ្នក​តាមដាន​បាន​រង់ចាំ​មើល​ជោគវាសនា​របស់​ក្រុម​ឧកញ៉ា សុខ ប៊ុ​ន ដែល​សាលក្រម និង​ប្រកាស​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ