ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិ​ភាគ​ទី​៥​បាន​ទទួល​អំណោយ កូន​ឈើ​អាកា​ស្យា​ចំនួន ១៥,០០០​ដើម

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក វរសេនីយ៍ត្រី ប៊ុ​ន វឌ្ឍនៈ នាយ​រង​ការិយាល័យ អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ បាន​នាំ​យក​កូន​ឈើ​សម្រាប់​ផលិត​ក្រដាស​ចំនួន ១៥,០០០​ដើម…

ខេត្តបាត់ដំបង ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក វរសេនីយ៍ត្រី ប៊ុ​ន វឌ្ឍនៈ នាយ​រង​ការិយាល័យ អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ បាន​នាំ​យក​កូន​ឈើ​សម្រាប់​ផលិត​ក្រដាស​ចំនួន ១៥,០០០​ដើម គិត​ជា​ថវិកា​៩,០០០,០០០​រៀល ត្រូវ​បាន​ប្រគល់​ជូន​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដើម្បី​បញ្ជូន​ទៅ​ដាំ នៅ​ទីលាន​បាញ់​ហ្វឹកហាត់​គ្រាប់​ពិត​ភ្នំ​វាល​ចាប​ក្នុង​ខេត្តបាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មានការ​ទទួល​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ទទួល​កូន​ឈើ​អាកា​ស្យា​ចំនួន ១៥,០០០​ដើម ដែល​ជា​អំណោយ​របស់ ក្រុមហ៊ុន ផេ​ភើ​ត​ទ្រី​ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ជូន​ដល់ទី​បញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​បែងចែក​ជូន​តាម បណ្ដា​អង្គភាព​ចំណុះ​យក​ទៅ​ធ្វើការ​ដាំ​ដុះ​បន្ត ។

លោក តឹក សុភ​ក្កិ ប្រធាន​គម្រោង​ក្រុមហ៊ុន Paper Tree បាន​ពន្យល់​អំពី​របៀប​នៃ​ការ​ថែទាំ​ដាំ​ដុះ ឲ្យ​ទទួល​បាន​ផល​ល្អ​គឺ​ក្នុង​រយៈពេល​៣​ឆ្នាំ អាច​ទទួល​បាន​ផល កាប់​យក​មក​ប្រើប្រាស់​បាន​ចំនួន​៣​ដង ដែល​ភាគច្រើន​កងទ័ព​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ជួរ​មុខ ត្រូវការ​ច្រើន​សម្រាប់​កសាង​ជំរុំ​ជម្រក និង​ធ្វើ​របង​ការពារ​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។ លោក​វរសេនីយ៍ត្រី ប៊ុ​ន វឌ្ឍនៈ បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ការ​ប្រគល់​កូន​ឈើ​ដល់​កងទ័ព ដែល​លើក​ទី​១​មាន​ចំនួន​១​ម៉ឺន​ដើម និង​លើក​នេះ​១​ម៉ឺន​៥​ពាន់​ដើម​ទៀត តាម​ការ​ពិនិត្យ​មើល ឃើញ​តាម​តម្រូវការ​របស់​ទីតាំង​ខ្លះ​ៗ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​ថ្លែងអំណរគុណ ហើយ​បញ្ជាក់​ថា តាម​ការ​ផ្ទេរ​ប្រគល់​ដៃគូរ​អភិវឌ្ឍន៍​រវាង​យោធភូមិ​ភាគ ទី​៥ និង​ក្រុមហ៊ុន​សារី​កាន ពី​ប្រទេស​ថៃ​មក​នោះ​បាន​ចុះ​អនុស្សា​រណៈ (MOU) ជាមួយ​គ្នា ដោយ​មាន​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​របស់​ក្រសួងការពារជាតិ​ជា​គណអធិបតី ហើយ​បាន​ជំរុញ​ការ​ដាំ​ដុះ របស់​កងទ័ព​ជា​ច្រើន​តាម​បណ្តា​អង្គភាព​ដែល​កំពុង​ឈរ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​រួមចំណែក​កាត់​បន្ថយ​ការ​លំបាក ការ​ខ្វះខាត​បាន​មួយ​ចំណែក​ផង​ដែរ​៕ ដោយ ៖ ហួត សុង​ហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ