ខេត្តព្រះវិហារ ៖ សមត្ថកិច្ចមេព្រៃខណ្ឌព្រះវិហារបានប្រើធម៌ក្តៅចុះចាប់រថយន្តដឹកឈើក្នុងមួយយប់បង្រ្កាបបានចំនួន២គ្រឿងនៅលើផ្លូវតែមួយ ។ ប្រតិបត្តិការចុះបង្រ្កាបរថយន្តដឹកឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៣ មករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ នៅចំណុចក្បែរផ្សារប្រយុទ្ធ ចាប់បានរថយន្តកូរ៉េ មួយតោនកន្លះ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ02.2- 1271 ដែលដឹកឈើបន្ទះចេញពីស្រុកជាំក្សាន្ត ក្តារបន្ទះកន្លះទ្រុង និងមានដាក់បាវសំបកឈើនៅពីក្រោម ។
ដោយឡែករថយន្តទី២.សមត្ថកិច្ចបង្រ្កាបបានកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ មករា ឆ្នាំ២០១៥ នៅចំណុចក្បែររូបសំណាកលោកតាឌី ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦២ ឃាត់បានរថយន្តយក្សប្រភេទយីឌុប ផ្លូវ៥ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងលាយស ពាក់ស្លាកលេខតាកែវ3A-1873 ដឹកឈើគ្រឿងធ្វើផ្ទះដឹកចេញពីស្រុកត្រពាំងសង្កែ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត សំដៅមកខេត្តតាកែវ ម្ចាស់ឈើមានឈ្មោះចាន់ ថុល ។ ក្រោយពេសមត្ថកិច្ចមេេព្រៃរងខណ្ឌព្រះវិហារ បានដឹកនាំកម្លាំងចុះបង្រ្កាបរថយន្តដឹកឈើបន្ទះចំនួនពីរគ្រឿងគួរជាទីមោនៈ ។
ប្រភពពីប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីរាជការ និងសង្គមស៊ីវិល នៅក្នុងខេត្តព្រះវិហារ ទាំងមូលបានសារទរនៅស្នាដៃរបស់រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងសូមឱ្យស្នាដៃបង្រ្កាបឈើរបស់មន្រ្តីរដ្ឋបាលព្រៃឈើទាំងអស់បន្តសកម្មភាពបង្រ្កាបឱ្យដូចភ្លៀងរលឹម ហើយសូមកុំឱ្យចាប់តែឈើដែលឈ្មួញ និងប្រជាពលរដ្ឋមិនបង់លុយចាប់យកស្នដៃ រីឯឈើប្រណីត ឬអ្នកធំដឹកជញ្ជូនឈើខូចផ្លូវជាតិ ផ្លូវលំ ខ្ទេចម៉ត់ដូចអាចម៌ទទទុយកុំបិទភ្នែកធ្វើមិនឃើញ មិនកើតទេ លោកម្ចាស់ថ្លៃអើយ <<កុំដូចពាក្យចាស់ពោលថា អាជ័យធ្លាក់ទឹក ហៃអើ ហៃអើ តាមអាជ័យ មិនកើតទេ >> ។
ចែករំលែកព័តមាននេះ