ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ជម្រើសជាតិ​ម្នាក់​ទទួល​បាន​សិទ្ធិ​ពិសេស​អាច​ចូល​ថៃ​វិញ​នៅ​ពាក់​កណ្តាលខែ​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ សមាគម​បាល់ទាត់​ថៃ (FAT) បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨​ម្សិលមិញ​ថា រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​សិទ្ធិ​យ៉ាង​ពិសេស​សម្រាប់​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​លោក Akira Nishino អាច​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ នៅ​ពាក់​កណ្តាលខែ​ក្រោយ​។…

ប្រទេស​ថៃ ៖ សមាគម​បាល់ទាត់​ថៃ (FAT) បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨​ម្សិលមិញ​ថា រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​សិទ្ធិ​យ៉ាង​ពិសេស​សម្រាប់​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​លោក Akira Nishino អាច​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ នៅ​ពាក់​កណ្តាលខែ​ក្រោយ​។ ស្រប​ពេល​ដែល​ថៃ កំពុង​បិទ​មិន​ឱ្យ​មានការ​ហោះហើរ​ចូល អំឡុង​ពេល​មានការ​រឹតត្បិត​ដោយសារ​កូ​វី​ដ​១៩​។

សូម​រំលឹក​ថា​លោក Akira Nishino បាន​ស្នាក់​នៅ​ប្រទេស​កំណើត អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ដោយសារ​តែ​លោក​មិន​អាច​ចូល​ក្នុង​ប្រទេស​ថៃ​បាន​។ ប៉ុន្តែ​ពេល​នេះ​រដ្ឋាភិបាល​ថៃ បាន​ផ្តល់​សិទ្ធិ​ពិសេស​អនុញ្ញាត​ឱ្យ​លោក​អាច​ត្រឡប់​ចូល​ប្រទេស​នេះ​វិញ នៅ​ពាក់​កណ្តាលខែ​ក្រោយ ។

លោក Patit Supaphong អគ្គលេខាធិការ FAT បាន​និយាយ​កាលពី​ម្សិលមិញ​ថា ស្ថាប័ន​នេះ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​កីឡាករ និង​គ្រូបង្វឹក​បរទេស​ប្រមាណ ៨០​នាក់​ក្នុង​នោះ​រួម​ទាំង​លោក Nishino ផង​ដែរ ដើម្បី​អាច​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​។ បច្ចុប្បន្ន FAT បាន​បញ្ជូន​ឯកសារ​ចាំបាច់​ទៅ​ភាគី​ដែល​ពាក់ព័ន្ធ​រួច​ហើយ​។ ហើយ​ការ​ត្រឡប់​មក​វិញ​របស់​លោក Nishino គួរតែ​ត្រូវ​បាន​អនុម័ត​ឆាប់​ៗ​នេះ​។

លោក Patit បាន​បន្ថែម​ថា បន្ទាប់​ពី​នោះ​លោក Nishino នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក (​ច​ត្តា​ឡី​ស័ក​) រយៈពេល ១៤​ថ្ងៃ មុន​ពេល​អាច​ចាប់ផ្តើម​រៀបចំ​ក្រុម​ជម្រើសជាតិ​ថៃ ត្រៀម​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​តំបន់​អាស៊ី​ក្នុង​ពានរង្វាន់ World Cup 2022 នៅ​ដើមខែ​តុលា​។

សូម​បញ្ជាក់​ថា​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល G នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ថ្ងៃ​ទី​៨ ខែតុលា មុន​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ប្រទេស​អា​រ៉ាប់​រួម​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា និង​ការ​ប្រកួត​បិទ​ពូ​ល​ត្រូវ​ទទួល​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៥​លើក​ថៃ​ស្ថិត​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល​ដោយ​ឈ្នះ​២ ស្មើ​២ និង​ចាញ់​១ មាន​៨​ពិន្ទុ​តាម​ពីក្រោយ​វៀតណាម​នៅ​កំពូល​តារាង​មាន ១១​ពិន្ទុ​៕ (​ដកស្រង់​ចេញពី Bangkok Post)

ពូល G

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ