ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ដង​សម្រេច​រហូត តែ​ថ្ងៃនេះ​ស៊យ​! សម្រេច​ហើយ​ចេញពីផ្ទះ​គ្រូពេទ្យ​ធ្មេញ​​​អត់​​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​យ៉ាង​សកម្ម និង​បាន​សម្រេច​ជា​ច្រើន​មក​ហើយ​នោះ ស្រាប់តែ​ជួប​ចំ​ថ្ងៃ​ស៊យ​តែ​ម្តង ដោយ​ត្រូវ​ជាប់​ខ្នោះ ខណៈ​ពេល​ចេញ​ធ្វើ​សកម្មភាព​លួច​នោះ បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ជា​គ្រូពេទ្យ​ធ្មេញ​ចត​ទុក​នៅ​មុខ​ផ្ទះ​ដោយ​ភ្លេច​ដក​សោរ​ចេញ ប៉ុន្តែ​គា​ចាក់សោរ​កង់​មុខការ​ពារ​ត្រឹម​ត្រូវ​ដែរ​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​យ៉ាង​សកម្ម និង​បាន​សម្រេច​ជា​ច្រើន​មក​ហើយ​នោះ ស្រាប់តែ​ជួប​ចំ​ថ្ងៃ​ស៊យ​តែ​ម្តង ដោយ​ត្រូវ​ជាប់​ខ្នោះ ខណៈ​ពេល​ចេញ​ធ្វើ​សកម្មភាព​លួច​នោះ បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ជា​គ្រូពេទ្យ​ធ្មេញ​ចត​ទុក​នៅ​មុខ​ផ្ទះ​ដោយ​ភ្លេច​ដក​សោរ​ចេញ ប៉ុន្តែ​គា​ចាក់សោរ​កង់​មុខការ​ពារ​ត្រឹម​ត្រូវ​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈនោះ​ជនសង្ស័យ​អត់​ដឹង​ថា​ម៉ូតូ​ជាប់​សោ​កង់​មុខ​ទេ ក៏​ចូល​ទៅ​លួច​កាច់​សោរ​បញ្ឆេះ​ដើម្បី​ជិះ​គេចខ្លួន តែ​ជិះ​ទៅ​មិន​រួច ហើយ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ទៀត​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ដេញ​តាម​ចាប់ខ្លួន​បាន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​មុខ​ផ្ទះ​ពេទ្យធ្មេញ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​លេខ​១៩៦ ក្រុម​ទី​១ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊ុំ ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំងរុន ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HH-3045 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​រង​គ្រោះ​ឈ្មោះ កង មាស អាយុ​៣៣​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​គ្រូពេទ្យ​ធ្មេញ​រូប​នេះ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ហើយ​បាន​ចាក់សោរ​កង់​មុខ​ត្រឹមត្រូវ​ដើម្បី​ការពារ​ខ្លាច​ចោរលួច ប៉ុន្តែ​បែរជា​ភ្លេច​ដក​កូនសោ​ចេញ ។ បន្ទាប់​មក​គាត់​ក៏​ចូល​ទៅ​ធ្វើ​ធ្មេញ និង​ព្យាបាល​ធ្មេញ​ជូន​អតិថិជន​របស់​គាត់​នៅ​ក្នុងផ្ទះ​។

ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គាត់ ហើយ​ឡើង​ជិះ​កាច់​សោរ​បញ្ឆេះ​បម្រុង​ជិះ​គេចខ្លួន ប៉ុន្តែ​ជិះ​ចេញ​មិន​រួច ព្រោះ​ម៉ូតូ​ជាប់​សោរ​កង់​មុខ ពេល​នោះ​គាត់​បានឃើញ​ទាន់​ក៏​ស្រែក​ឆោ​រ​ឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង បាន​ជួយ​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កស​កាប​ទី​១ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ