រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាពលើវោហារសព្ទមិនមួយរូបដែរនោះ គឺលោក ប៉ែន ចំរុង បានធ្វើឱ្យមហាជនសរសើរជាខ្លាំង ក្រោយពីលោកបង្ហាញពីការមើលថែថ្នាក់ថ្នមប្រពន្ធមិនដាច់ពីភ្នែកបែបនេះ ។

ការយកចិត្តទុកដាក់របស់តារារូបសង្ហានេះ ក៏ព្រោះតែបំពេញតួនាទីជាស្វាមី និងជាឪពុកដ៏ល្អមួយរូប មុននឹងទទួលបានសមាជិកថ្មី ដែលនឹងត្រៀមឃើញពន្លឺព្រះអាទិត្យនៅប៉ុន្មានខែទៀតខាងមុននេះ ។

មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រពន្ធកំពុងតែពពោះជិតគ្រប់ខែនោះទេ ប៉ុន្តែលោកក៏បានបង្ហោះពីរូបភាពជាច្រើនសន្លឹកពីសកម្មភាពយកចិត្តទុកដាក់របស់ខ្លួនឱ្យមហាជន និងអ្នកគាំទ្របានដឹងពីសកម្មភាពដែលតែងតែនាំប្រពន្ធជាទីស្រលាញ់ទៅដើរកម្សាន្តជាប្រចាំផងដែរ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរៀបការរួចមកលោក ប៉ែន ចំរុង តែងតែបង្ហាញពីសកម្មភាពយកចិត្តទុក ដាក់ចំពោះប្រពន្ធរបស់លោក តាំងពីរូបនាងមិនទាន់មានផ្ទៃពោះមកម្លេះ ហើយនេះក៏មិនមែនជារឿងមួយដែលប្លែកដែរ គឺលោកកាន់តែយកចិត្តទុកដាក់ខ្លាំងក៏ព្រោះតែត្រៀមឃើញមុខសមាជិកថ្មីនៅក្នុងគ្រួសារ ៕


ចែករំលែកព័តមាននេះ