រាជធានីភ្នំពេញ ៖ នាយព្រែក ដែលជាតារាកំប្លែង និងពិធីករកំពុងតែមានប្រជាប្រិយភាពនៅក្នុងរង្វង់សិល្បៈបច្ចុប្បន្ន ហាក់បានបង្ហាញអារម្មណ៍ពិតចំពោះមនុស្សស្រីម្នាក់ ក្រោយពីខកស្នេហ៍ជាមួយនឹងគូដណ្តឹងដែលមិនសមបំណង ។

រឿងរ៉ាវស្នេហាបរាជ័យរបស់ នាយព្រែក និងអតីតគូដណ្តឹងដ៏ស្រស់ស្អាត ដែលជាកូនអ្នកខេត្តកំពង់ចាម ត្រូវបានកាច់ផ្តាច់ជិត ១ឆ្នាំទៅហើយ បន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគ្នាអស់រយៈពេល៣ឆ្នាំកន្លងទៅនេះ ។

យ៉ាងណាមិញបុរសខកស្នេហ៍រូបនេះហាក់មិនសូវមានជំនឿចិត្តទៅលើរឿងរ៉ាវស្នេហាដូចមុនក៏បានបង្ហោះសារយ៉ាងខ្លីតាមរយៈបណ្តាញសង្គមងហ្វេសប៊ុក កាលពីពេលថ្មីៗនេះថា «2020 ការស្វែងរកមនុស្សស្រីស្អាតមកជាសង្សារមិនពិបាកទេ ប៉ុន្តែការស្វែងរកមនុស្សស្រីដែលមានភាពស្មោះត្រង់ជាមួយយើងទើបពិបាក» ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះតារាកំប្លែងវ័យក្មេងរូបនេះហាក់មិនទាន់បានបង្ហើបពីទំនាក់ទំនងថ្មីរបស់ខ្លួនទៅឱ្យមហាជនបានដឹងនៅឡើយនោះទេ ក្រៅពីអ្នកគាំទ្រមួយចំនួនមានការសង្ស័យថា លោកមានទំនាក់ទំនងស្នេហ៍ជាមួយនឹងតារាសម្តែងស្រីវ័យក្មេងនោះ គីកញ្ញា ឈិន មន្នីនាថ ពីព្រោះមួយរយៈពេលក្រោយនេះ អ្នកទាំង ២ ឧស្សាហ៍ទៅណាមកណាជាមួយគ្នា និងថែមទាំងបង្ហោះរូបយ៉ាងស្និតស្នាលជាមួយគ្នាថែមទៀតផង ៕





ចែករំលែកព័តមាននេះ